ដូចបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីការអភិវឌ្ឍមនុស្សឆ្នាំ ២០០៥(ផ្អែកលើនិន្នាការបច្ចុប្បន្ន) ប្រទេសក្រីក្រភាគច្រើននឹងមិនអាចសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្ទើរតែទាំងអស់ ហើយភាពក្រីក្រដ៏ធ្ងន់ធ្ងរបំផុតនឹងមិនអាចកាត់បន្ថយបានពាក់កណ្តាលឡើយនៅឆ្នាំ ២០១៥ នៅក្នុងតំបន់ណាក៏ដោយ លើកលែងតែអាស៊ីបូពា៌។ មានមូលហេតុជាច្រើនចំពោះហេតុការណ៍ជាក់ស្តែងនេះ។ ហេតុការណ៍ជាក់ស្តែងមួយគឺ អំពើពុករលួយយ៉ាងសុះសាយ មានផលប៉ះពាល់ជាដុំកំភួន និងជាច្រើនកន្លែងទៅលើកំណើនសមធម៌ និងភាពក្រីក្រ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទិ ១៧ ខែមេសា ឆ្នាំ២០១០ ត្រូវបានធ្វើវិសោធនកម្មដោយព្រះរាជក្រមលេខ នស/រកម/០៨១១/០១៧ ចុះថ្ងៃទី ០១ សីហា ២០១១ ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ដោយយល់ឃើញថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូល និងជាមូលដ្ឋានគតិយុត្តសំខាន់បំផុតសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការផ្ទៀងផ្ទាត់ និងចងក្រងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះឡើង ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរៀបចំ និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងគោលបំណងជួយព្រះមហាក្សត្រ ធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះ កំណត់ពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងគោលការណ៍ផ្សេងៗទៀត ទាក់ទងនឹងចៅក្រម និងព្រះរាជអាជ្ញា ក្នុងគោលបំណងធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលបំណងធានាឯករាជ្យនៃអំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឲ្យមានកិច្ចដំណើរការល្អរបស់អង្គការតុលាការ និងអង្គការអយ្យការ លើកកម្ពស់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ធានាក្នុងការផ្តល់យុត្តិធម៌លើរឿងក្តីគ្រប់ប្រភេទ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងសុវត្ថិភាពសង្គម។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ។
ទាញយកៈ អង់គ្លេស | ខ្មែរ