ចោទសួរអំពើពុករលួយ៖​ការស្ទង់មតិថ្នាក់ជាតិ ស្តីពីការយល់ឃើញរបស់យុវជនអំពីអំពើពុករលួយ និងសុចរិតភាពនៅប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

នៅកម្ពុជា ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ ហើយជាង ៣០ភាគរយនៃពលរដ្ឋត្រូវបាន​គេចាត់ទុក​ថាជាយុវជន។ ដើម្បីសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សុចរិតភាព និងទប់ស្កាត់អំពើពុករលួយ ការ​ធ្វើការជាមួយយុវជនឲ្យបានកាន់តែច្រើន គឺជារឿងដែលចាំបាច់។ ការស្ទង់មតិយុវជនស្តីពីសុចរិតភាពនេះ ធ្វើឡើងដើម្បីស្វែងយល់និងប៉ាន់ប្រមាណ ឥរិយាបថ និងការយល់ឃើញអំពីសុចរិតភាព និង​អំពើ​ពុក​រលួយ​ក្នុងចំណោមក្រុមប្រជាជនដ៏សំខាន់នេះ ។ ការស្ទង់មតិតាមរូបភាពតំណាងថ្នាក់ជាតិលើកដំបូងគេនៅកម្ពុជានេះ បានសម្ភាសយុវជន ១២០០នាក់ អាយុពី ១៥ ដល់ ៣០ឆ្នាំនៅទូទាំងប្រទេស។ លទ្ធផលនៃការអង្កេតនេះ អាចផ្តល់នូវភស្តុតាង និងទិន្នន័យសម្រាប់អង្គភាពរដ្ឋាភិបាលនិងអង្គការនានាដែលមានបំណងស្វែងយល់​ឲ្យកាន់តែស៊ីជម្រៅអំពីយុវជន និងដើម្បីកំណត់វិស័យ   សំខាន់ៗសម្រាប់តម្រ ង់ទិសកិច្ចផ្តួចផ្តើមសកម្មភាពប្រឆាំង អំពើពុករលួយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

របាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធ​អភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាព​ប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារ​ប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹង​ការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និង​ឥរិយាបទ​ប្រកបដោយគណនេយ្យភាពនោះ​អំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។  អង្គការ​តម្លាភាពកម្ពុជាបានបង្កើត​អនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពី​របាយការណ៍វាយតម្លៃនេះ។ អនុសាសន៍​ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពី​រដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹង​ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមាន​អភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយ​ចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមាន​សង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៨  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់នេះមានគោលដៅកំណត់ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហើយដែលក្នុងច្បាប់នេះហៅកាត់ថា “ក្រុមប្រឹក្សា”។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម​​ប្រឹក្សា​ឃុំ សង្កាត់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ច្បាប់នេះមានគោលបំណងកំណត់ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ច្បាប់នេះមានគោលដៅកំណត់អង្គការរៀបចំបោះឆ្នោត បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគោលដៅកំណត់ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីគណបក្សនយោបាយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីគណបក្សនយោបាយ មានគោលដៅកំណត់បែបបទ និងលក្ខខ័ណ្ឌនៃការបង្កើតការចុះបញ្ជី និងការធ្វើសកម្មភាពរបស់គណបក្សនយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មានគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងក្នុងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។ ច្បាប់នេះ មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអភិវឌ្ឍច្បាប់បង្រ្កាបបទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា៖ ទាមទារឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយដែលមានបទដ្ឋានអន្តរជាតិសម្រាប់កម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៥  / ប្រភពៈ អង្គការផេកកម្ពុជា អង្គការPADCO និងអង្គការCHRAC

កិច្ចខិតខិប្រឹងប្រែងនានាដែលជំរុញអោយមានច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ពង្រាងច្បាប់នីមួយៗដែលបានបង្កើតឡើងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ គឺជាពង្រាងដែលស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។ រាជរដ្ឋាភិបាលបានបញ្ជាក់ថាការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយមួយដែលស្របតាមបទដ្ឋានអន្តរជាតិ គឺជាអាទិភាពដ៏ចម្បងនៅក្នុងយុទ្ធសាស្រ្តចតុកោណសម្រាប់កំណើនរបស់ខ្លួន។ រាជរដ្ឋាភិបាលក៏បានសន្យាផងដែរ ថានឹងសហការយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់នៅលើពង្រាងច្បាប់នេះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter