ករណីសិក្សានេះមានគោលបំណងដើម្បីអភិវឌ្ឍអ្នកអានដែលមានការយល់ដឹងកាន់តែប្រសើរអំពីអភិបាលកិច្ចសាជីវកម្មនៃវិស័យធុរកិច្ចនៅកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ
ប្រព័ន្ធសុចរិតភាពសាជីវកម្ម (CIS) គឺជាប្រព័ន្ធមួយដែលធានានូវភាពសុចរិត តម្លាភាព និងគណនេយ្យភាពសម្រាប់ អាជីវកម្ម សាជីវកម្ មសង្គម បរិស្ថាន និងកម្លាំងពលកម្ម។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងដើម្បីផ្ដល់ការយល់ដឹងអំពីកម្រិតសុចរិតភាពលើវិស័យធុរកិច្ចថ្នាក់ជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកអាននូវចំណេះដឹងច្បាស់លាស់ដើម្បីយល់ពីប្រតិបត្តិការវិស័យអាជីវកម្មនៅកម្ពុជាកាន់តែច្បាស់។
ទាញយកៈ អង់គ្លេស | ខ្មែរ
អត្ថបទសង្ខេបស្ដីពីធុរកិច្ចគឺជារបាយការណ៍សង្ខេបអំពីវិស័យធុរកិច្ចនៅកម្ពុជា។ របាយការណ៍នេះមានគោលបំណងផ្តល់ឱ្យអ្នកអាននូវការយល់ដឹងកាន់តែច្បាស់លាស់ចំពោះការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ
សកម្មភាពជាច្រើនដែលត្រូវបានអនុវត្តនៅក្នុងកិច្ចការធុរកិច្ច ត្រូវបានគេចាត់ទុកថាជាអំពើពុករលួយ ដែលបង្កបញ្ហាជាច្រើនក្នុងសង្គម។ ក្នុងកិច្ចការធុរកិច្ច ទម្រង់ដ៏ទូទៅបំផុតមួយនៃអំពើពុករលួយគឺ ការបង់ប្រាក់សម្រាប់ការសម្របសម្រួល ដែលជាការផ្តល់សំណូកតិចតួចដើម្បី ទទួលបានសេវារដ្ឋាភិបាលទូទៅដែលក្រុមហ៊ុន និងពលរដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការ ទទួលបានដោយមិនចំាបាច់បង់ប្រាក់បន្ថែម។ ក្រៅពីការបង់ប្រាក់សម្រាប់ការសម្របសម្រួល ក្នុងច្បាប់អំពើពុករលួយរបស់កម្ពុជា អំណោយក៏ជាការស៊ីសំណូកដែរ ប្រសិនបើមានការផ្តល់ ទ្រព្យសម្បត្តិ ឬសេវា ឬអត្ថប្រយោជន៍របស់បុគ្គលណាម្នាក់ និងមិនមែនជាអំណាយយោងតាមទំនៀមទម្លាប់ ឬប្រពៃណី។ ដើម្បីទប់ស្កាត់អំពើពុករលួយ ការរាយការណ៍ត្រូវបានទទួលស្គាល់ថា ជាឧបករណ៍ដ៏សំខាន់។ តាមរយះការបង្ហាញ ការធ្វើខុសក្នុងស្ថាប័ន អ្នកផ្តល់ពត៌មានអាចទប់ស្កាត់ និងកំណត់រកអំពើពុករលួយ មុនពេលពត៌មាន លេចលឺជាសាធារណៈ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ទៃទៀត ព្យាយាមជំនះបញ្ហាសមធម៌សង្គមដែលជាមូលហេតុបង្កឲ្យមានអំពើពុករលួយ ក្នុងចំណោមមន្រ្តីសាធារណៈ ដែលទារយកកម្រៃក្រៅផ្លូវការដើម្បីបង្រ្គប់ចំណូលគ្រួសាររបស់ខ្លួន។ អំពើពុករលួយ ដែលប្រព្រឹត្តិដោយមន្រ្តីសាធារណៈនៅតែឧបសគ្គចម្បងមួយសម្រាប់ការធ្វើ ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ ដំណើរការនៃការចុះបញ្ជីពាណិជ្ចកម្មរបស់ប្រទេស កម្ពុជា ត្រូវបានគេចាត់ថាមានលក្ខណៈពុករលួយ និងមិនមានប្រសិទ្ធភាព។
ទាញយកៈ អង់គ្លេស | ខ្មែរ
សេចក្តីសង្ខេបស្តីពីធុរកិច្ចរបស់កម្មវិធីពង្រឹងសុចរិតភាពធុរកិច្ចអង្គការតម្លាភាពកម្ពុជា ផ្ទុកនូវព័ត៌មាន សំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិស័យជននានា ក្នុងការលើកកម្ពស់គោលនយោបាយ សុចរិតភាពក្នុងវិស័យធុរកិច្ច។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីគោលនយោបាយស្តីពី អំណោយ និង បដិសណ្ឋារកិច្ច ការរាយការណ៍ ការផ្តល់ប្រាក់សម្រាប់ការសម្របសម្រួល និងទំនាស់ផលប្រយោជន៍ដែររឺទេ? សេចក្តីសង្ខេបស្តីពីធុរកិច្ច មិនត្រឹមតែអាច ពន្យល់ពីសារសំខាន់នៃគោលនយោបាយទាំងនោះទេ ថែមទាំងផ្តល់នូវចំនុចស្នូលដែលគួរតែបញ្ចូលក្នុងគោល នយោបាយធុរកិច្ចទៀតផង។ សរុបមក សេចក្តីសង្ខេបស្តីពីធុរកិច្ច ឆ្លុះបញ្ចាំងពីគោលនយោបាយសំខាន់ៗ ចំនួន ៤ ដែលគ្រប់សារជីវកម្មគួរតែមាន លើសពីនេះទៀត វាក៏បានបង្ហាញពីប្រសិទ្ធិភាពរបស់គោលនយោបាយ និងក្របខ័ណ្ឌនានាក្នុងគោលការណ៍ផ្ទៃក្នុងរបស់សារជីវកម្មនោះ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការ ទទួលបានសៀវភៅសេចក្តីសង្ខេបនេះ សូមធ្វើការទំនាក់ទំនង់មកកាន់យើងខ្ញុំ តាមរយៈ pidorchhay@ticambodia.org
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍បច្ចុប្បន្ននេះត្រូវបានផលិតឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍បច្ចុប្បន្ននេះត្រូវបានបោះពុម្ភផ្សាយ និងចែកចាយយ៉ាងទូលំទូលាយទៅកាន់អាជ្ញាធរកម្ពុជា សហគមន៍ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍បច្ចុប្បន្ននេះត្រូវបានផលិតឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍បច្ចុប្បន្ននេះត្រូវបានបោះពុម្ភផ្សាយ និងចែកចាយយ៉ាងទូលំទូលាយទៅកាន់អាជ្ញាធរកម្ពុជា សហគមន៍ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។
ទាញយកៈ អង់គ្លេស | ខ្មែរ