របាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ២០១៣-៤៖ ការបង្រៀន និងរៀន៖ សម្រេចឱ្យបាននូវគុណភាពសម្រាប់ទាំងអស់គ្នា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការ យូណេស្កូ

របាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ដែលចេញផ្សាយនេះ គូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុមជួបប្រទះការលំបាកជាងគេ នៅតែបន្តមិនបានទទួលឱកាសអប់រំ នៅក្នុងទស្សវត្សកន្លងទៅនេះ។ ប៉ុន្តែវាមិនទាន់យឺតពេលពេកនោះទេក្នុងការពន្លឿនវឌ្ឍនភាពទាំងនេះ នៅដំណាក់កាលចុងក្រោយនេះ។  ការបង្កើតក្របខណ្ឌអប់រំជាសកលក្រោយឆ្នាំ ២០១៥ ដែលមានភាពរឹងមាំសម្រាប់ការអនុវត្ត គឺជាការងារដ៏សំខាន់មួយ ដើម្បីបំពេញការងារដែលនៅសេសសល់ ហើយក្នុងពេលជាមួយគ្នា អាចដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងថ្មីៗ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយស្តីពី សៀវភៅសិក្សា និងមគ្គុទេសក៍សម្រាប់ការអភិវឌ្ឍសៀវភៅសិក្សាគោល

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ ក្រសួងអប់រំ យុវជន និងកីឡា

បញ្ហាប្រឈមសម្រាប់ប្រប័ន្ធអប់រំរបស់ប្រទេសកម្ពុជា គឺការធ្វើយ៉ាងណាដើម្បីផលិត និងចែកចាយសៀវភៅសិក្សាគោលដែលមានគុណភាពខ្ពស់ក្នុងចំនួនគ្រប់គ្រាន់ ដែលអាចឆ្លុះបញ្ចាំងនូវវិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តរៀនបែបថ្មី។ បញ្ហាប្រឈមនេះត្រូវបានគ្រប់គ្រងយ៉ាងល្អបំផុតនៅក្នុងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដែលធ្វើការក្នុងកិច្ចសហការជាមួយផ្នែកស្តង់ដា និងការប្រឡង។ ការគាំទ្រផ្នែកថវិកាសម្រាប់កំណើនចំនួនសៀវភៅសិក្សា ពិតជាត្រូវការជាចាំបាច់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចោទសួរអំពើពុករលួយ៖​ការស្ទង់មតិថ្នាក់ជាតិ ស្តីពីការយល់ឃើញរបស់យុវជនអំពីអំពើពុករលួយ និងសុចរិតភាពនៅប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

នៅកម្ពុជា ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ ហើយជាង ៣០ភាគរយនៃពលរដ្ឋត្រូវបាន​គេចាត់ទុក​ថាជាយុវជន។ ដើម្បីសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សុចរិតភាព និងទប់ស្កាត់អំពើពុករលួយ ការ​ធ្វើការជាមួយយុវជនឲ្យបានកាន់តែច្រើន គឺជារឿងដែលចាំបាច់។ ការស្ទង់មតិយុវជនស្តីពីសុចរិតភាពនេះ ធ្វើឡើងដើម្បីស្វែងយល់និងប៉ាន់ប្រមាណ ឥរិយាបថ និងការយល់ឃើញអំពីសុចរិតភាព និង​អំពើ​ពុក​រលួយ​ក្នុងចំណោមក្រុមប្រជាជនដ៏សំខាន់នេះ ។ ការស្ទង់មតិតាមរូបភាពតំណាងថ្នាក់ជាតិលើកដំបូងគេនៅកម្ពុជានេះ បានសម្ភាសយុវជន ១២០០នាក់ អាយុពី ១៥ ដល់ ៣០ឆ្នាំនៅទូទាំងប្រទេស។ លទ្ធផលនៃការអង្កេតនេះ អាចផ្តល់នូវភស្តុតាង និងទិន្នន័យសម្រាប់អង្គភាពរដ្ឋាភិបាលនិងអង្គការនានាដែលមានបំណងស្វែងយល់​ឲ្យកាន់តែស៊ីជម្រៅអំពីយុវជន និងដើម្បីកំណត់វិស័យ   សំខាន់ៗសម្រាប់តម្រ ង់ទិសកិច្ចផ្តួចផ្តើមសកម្មភាពប្រឆាំង អំពើពុករលួយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គំនូស​ផែនទី​នៃ​ពត៌មាន​ស្តីពី​ថវិកានៅក្នុងវិស័យអប់រំ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ អង្គការភាពជាដែគូអប់រំនៃអង្គការមិនមែនរដ្ឋាភិបាល

កិច្ចការគូសផែនទី​នៃ​ពត៌មាន​ស្តីពី​ថវិកានៅក្នុងវិស័យអប់រំបានចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០០៩ ដែលការសិក្សានេះបានបង្ហាញយ៉ាងល្អិតល្អន់នូវរាល់ឯកសារ ដែលចេញផ្សាយជាសាធារណៈ ទាក់ទងនឹងការធ្វើផែនការ និងការធ្វើថវិកានៅក្នុងវិស័យអប់រំ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter