ចំណាកស្រុកដើម្បីការងាររបស់ប្រទេសកម្ពុជា៖ ការវិភាគអំពីក្របខណ្ឌគតិយុត្ត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ អង្គការ មូលនិធិអាស៊ី

រាជរដ្ឋាភិបាលកម្ពុជា បន្តរៀបចំគោលនយោបាយស្តីពីការធ្វើចំណាកស្រុកនៃកម្លាំងពលកម្មកម្ពុជាទៅក្រៅប្រទេស ជាមធ្យោបាយមួយដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក និងប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ។ ខណៈដែលចំណាកស្រុកប្រក្រតីដើម្បីការងារកើនឡើង ចំណាកស្រុកមិនប្រក្រតី និងខុសច្បាប់ក៏កើនឡើងដែរ។ របាយការណ៍នេះ ធ្វើការវិភាគលើវិធានទាំងឡាយដែលគ្រប់គ្រងការធ្វើចំណាកស្រុកប្រក្រតី និងកំណត់អំពីច្បាប់ដែលអាចប្រើប្រាស់ការពារជនរងគ្រោះនៃការធ្វើចំណាកស្រុកមិនប្រក្រតី។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

បើតាមនិយមន័យ សមាជិកសង្គមដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានការធានាសិទ្ធិដូចគ្នាទៅនឹងមនុស្សគ្រប់គ្នាផ្សេងទៀតផងដែរ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលពុំមានប្រពៃណីសាសនារើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងពេលជាមួយគ្នា ក៏ពុំមានច្បាប់ ឬបទដ្ឋានជាក់លាក់ណាមួយក្នុងការការពារអ្នកស្រឡាញ់ភេទដូចគ្នានោះដែរ ហើយឥរិយាបថសង្គមនៅតែមានលក្ខណៈអវិជ្ជមានចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ គុណតម្លៃ ឬសម្ពាធគ្រួសារនៅតែមានកម្រិតខ្លាំងក្នុងសង្គមកម្ពុជា ហើយមនុស្សវ័យក្មេងទទួលរងសម្ពាធខ្លាំង ឱ្យរៀបការតាមបែបប្រពៃណី និងមានកូន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការវាយប្រហារ និងការគម្រាមកំហែង៖ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា ២០១៣-២០១៤

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

ដោយសារតែអ្នកការពារសិទ្ធិ​មនុស្ស នៅតែបន្តដើរតួនាទីសំខាន់នៅក្នុងការទបស្កាត់ការរំលោភបំពានរបស់អាជ្ញាធររដ្ឋ អាជ្ញាធរកម្ពុជាបានបន្តប្រើអំពើហិង្សា ការបំភិតបំភ័យ និងប្រព័ន្ធតុលាការព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលតែងតែទទួលសំណូក ដើម្បីបញ្ឈប់សកម្មភាព និងបំបិទសំឡេងរបស់អ្នកទាំងនោះ ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិមនុស្ស សិទ្ធិយើង

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

កូនសៀវភៅនេះ ពន្យល់ជាពាក្យពេចន៍អធិប្បាយជាមួយរូបភាពថា ហេតុអ្វីបានជាសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសជាសកលមានសារៈសំខាន់ដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈកូនសៀវភៅនេះ យើងសូមបង្ហាញពីអត្ថន័យសិទ្ធិមនុស្សនៅក្នុងការអនុវត្តជាក់ស្តែង ដល់ប្រជាជនកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨។ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាស សេចក្តីប្រកាសជាសកលនេះថាជា “បទដ្ឋានរួមនៃសមិទ្ធផលសម្រាប់ប្រជាជន និងប្រជាជាតិទាំងអស់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

របាយការណ៍នេះ ត្រូវបានផ្អែកលើការវិភាគទិន្នន័យអំពីករណីរំលោភសេពសន្ថវៈជាច្រើន ដែលត្រូវបានប្រមូលដោយអង្គការលី កាដូ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ។ របាយការណ៍នេះ បង្ហាញអំពីកំហុសឆ្គងធ្ងន់ធ្ងរ និងជាប្រព័ន្ធជាច្រើននៅក្នុងការកាត់ទោសលើករណីរំលោភសេពសន្ថវៈ ដែលបណ្តាលឲ្យការផ្តន្ទាទោសលើករណីទាំងនេះនៅមានចំនួនទាបគួរឲ្យព្រួយបារម្ភ ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិនៅលើការទិញដូរ៖ ជីវិតនៅក្នុងពន្ធនាគារកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

តួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ គឺដើម្បីឃុំឃាំងជនជាប់ឃុំក្នុងកន្លែងមួយដែលប្រកបដោយសុវត្ថិភាព សន្តិសុខ អនាម័យ ននិងមនុស្សធម៌ ដែលអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពស្តារនីតិសម្បទា ដើម្បីឱ្យពួកគាត់អាចត្រឡប់មករស់នៅក្នុងសង្គមប្រកបដោយអត្ថន័យឡើងវិញ។ ទោះបីជាគោលការណ៍ទាំងនេះគួរឱ្យកោតសរសើរយ៉ាងណាក៏ដោយ ក៏វាមិនបានឆ្លុះបញ្ចាំងពីស្ថានភាពជីវិតពិតរបស់ជនជាប់ឃុំជាច្រើននាក់នៅក្នុងពន្ធនាគារកម្ពុជានោះឡើយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្រ្គោះបន្ទាន់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ លេខាធិការដ្ឋានអាស៊ាន

គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់ជូននូវយន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចការកាត់បន្ថយជាសំខាន់នៃការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់ភាគីរងគ្រោះដោយមហន្តរាយ និងដើម្បីឆ្លើយតបរួមគ្នាចំពោះគ្រោះអាសន្នតាមរយៈកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមសហប្រតិបត្តិការជាមួយថ្នាក់តំបន់ និងអន្តរជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សម្លេងសហគមន៍ (លេខ ០០២)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា

សម្លេងសហគមន៍ គឺជាសម្លេងជនរងគ្រោះ ជាសាររបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីស្វែងរកយុត្តិធម៍តាមផ្លូវច្បាប់ និងជាសម្លេងរបស់សហគមន៍ជនក្រីក្រដែលទទួលរងនូវការរំលោភបំពានសិទ្ធិ ដោយពុំបានទទួលយុត្តិធម៌នៅក្នុងសង្គម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សម្លេងសហគមន៍ (លេខ ០០១)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា

សម្លេងសហគមន៍ គឺជាសម្លេងជនរងគ្រោះ ជាសាររបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីស្វែងរកយុត្តិធម៍តាមផ្លូវច្បាប់ និងជាសម្លេងរបស់សហគមន៍ជនក្រីក្រដែលទទួលរងនូវការរំលោភបំពានសិទ្ធិ ដោយពុំបានទទួលយុត្តិធម៌នៅក្នុងសង្គម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter