កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានតាក់តែងឡើងនេះ គឺជារបៀបវារៈការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំ ក្នុងដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យទូលំទូលាយ និងស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកំណែទម្រង់នេះក៏មានផលប៉ះពាល់មកលើស្ថាប័ននានានៅថ្នាក់ជាតិផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួួយ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន “ការិយាល័យប្រជាពលរដ្ឋ” ដែលមានសមត្ថកិច្ចទទួលពាក្យបណ្តឹងតវ៉ា និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអង្គការសង្គមស៊ីវិល ក្នុងករណីមានភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់បុគ្គលិកដែលបម្រើការងារក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរ
គោលបំណងនៃកម្មវិធីព្រៃឈើជាតិ គឺដើម្បីបង្កើតឱ្យមានក្របខណ្ឌសង្គម និងគោលនយោបាយសមស្របដ៏ស៊ីជម្រៅមួយសម្រាប់ការគ្រប់គ្រងព្រៃឈើគ្រប់ប្រភេទប្រកបដោយនិរន្តភាព។ ឯកសារនេះ បានកំណត់យ៉ាងពិស្តារអំពីការងារសំខាន់ៗក្នុងវិស័យព្រៃឈើដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៩ ដោយមានចែងលម្អិតអំពីផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារទាំងអស់ក្នុងវិស័យព្រៃឈើ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះ (i)ពិពណ៍នាអំពីបរិស្ថានដែលអាជីវកម្មធ្វើប្រតិបត្តិការនៅក្នុងនោះ (ii)កំណត់អត្តសញ្ញាណនិងវិភាគអំពីស្ថានភាពផ្សេងៗគ្នា ដែលសហគ្រាសធ្លាប់មានបទពិសោធន៍ជួបប្រទះអំពើពុករលួយ និងផលប៉ះពាល់នៃអំពើពុករលួយទាំងនោះទៅលើសហគ្រាស (iii)វាយតម្លៃពីប្រតិកម្ម និងការឆ្លើយតបរបស់វិស័យអាជីវកម្មទៅនឹងអំពើពុករលួយ និងអត្ថិភាពនៃគោលនយោបាយ ហើយចុងបញ្ចប់ (iv)ផ្តល់អនុសាសន៍គោលនយោបាយថាតើសហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលអាចដោះស្រាយបញ្ហាអំពើពុករលួយបានយ៉ាងដូចម្តេច?
ទាញយកៈ អង់គ្លេស | ខ្មែរ
នៅកម្ពុជា ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ ហើយជាង ៣០ភាគរយនៃពលរដ្ឋត្រូវបានគេចាត់ទុកថាជាយុវជន។ ដើម្បីសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សុចរិតភាព និងទប់ស្កាត់អំពើពុករលួយ ការធ្វើការជាមួយយុវជនឲ្យបានកាន់តែច្រើន គឺជារឿងដែលចាំបាច់។ ការស្ទង់មតិយុវជនស្តីពីសុចរិតភាពនេះ ធ្វើឡើងដើម្បីស្វែងយល់និងប៉ាន់ប្រមាណ ឥរិយាបថ និងការយល់ឃើញអំពីសុចរិតភាព និងអំពើពុករលួយក្នុងចំណោមក្រុមប្រជាជនដ៏សំខាន់នេះ ។ ការស្ទង់មតិតាមរូបភាពតំណាងថ្នាក់ជាតិលើកដំបូងគេនៅកម្ពុជានេះ បានសម្ភាសយុវជន ១២០០នាក់ អាយុពី ១៥ ដល់ ៣០ឆ្នាំនៅទូទាំងប្រទេស។ លទ្ធផលនៃការអង្កេតនេះ អាចផ្តល់នូវភស្តុតាង និងទិន្នន័យសម្រាប់អង្គភាពរដ្ឋាភិបាលនិងអង្គការនានាដែលមានបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីយុវជន និងដើម្បីកំណត់វិស័យ សំខាន់ៗសម្រាប់តម្រ ង់ទិសកិច្ចផ្តួចផ្តើមសកម្មភាពប្រឆាំង អំពើពុករលួយ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និងឥរិយាបទប្រកបដោយគណនេយ្យភាពនោះអំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។ អង្គការតម្លាភាពកម្ពុជាបានបង្កើតអនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពីរបាយការណ៍វាយតម្លៃនេះ។ អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមានអភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមានសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។
ទាញយកៈ អង់គ្លេស | ខ្មែរ
នេះជាករណីសិក្សាលើកដំបូង ក្នុងករណីសិក្សាមួយឈុតដែលអង្គការលីកាដូ បានចេញផ្សាយដោយធ្វើការវាយតម្លៃលើផលប៉ះពាល់ទៅលើកុមារ ដែលកំពុងចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជា។ ករណីសិក្សាមួយឈុតនេះ មានគោលដៅផ្តល់ការយល់កាន់តែលម្អិតខ្លាំងអំពីផលវិបាកខាងផ្លូវកាយ និងផ្លូវចិត្តសម្រាប់កុមារដែលបានរស់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់ពួកគេទាំងនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរ
“ពួូកគេវាយខ្លួនខ្ញុំគ្រប់កន្លែង ព្រមទាំងក្បាល មុខ និងទ្រូងខ្ញុំ… ពូកគេប្រើអគ្គិសនីមកឆក់ខ្ញុំ។ ក្បាលខ្ញុំត្រូវបានគេវាយដោយប្រើកណ្តាប់ដៃ និងដំបង… មុខខ្ញុំត្រូវបានជាន់សង្កត់ទៅនឹងដី។ ពួកគេទាត់ខ្ញុំត្រង់ឆ្អឹងជំនីរបស់ខ្ញុំជាមួយនឹងស្បែកជើងប៊ូរបស់ពូកគេ។ ខ្ញុំឈឺខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជិតស្លាប់ទៅហើយ។”
—បុរសម្នាក់ដែលបានរាយការណ៍អំពីការបំពាននៅប៉ុស្តិ៍នគរបាលខេត្ត កាលពីឆ្នាំ២០១៣
សៀវភៅនេះត្រូវបានតាក់តែងឡើងសំរាប់ជាជំនួយដល់មន្រ្តីរាជការ និងពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដើម្បីយល់ដឹងអំពីអ្វីជាអំពើពុករលួយ និងវិធីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ