“ស្បែកដាច់ជាប់ខ្សែភ្លើង” ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)

“[បុគ្គលិក] បានយកខ្សែអញវាយ… វាត់រហូតដល់ធ្វើអោយស្បែកដាច់ជាប់នឹងខ្សែភ្លើង…”
កុមារាឈ្មោះម្នាស់ បានពិពណ៌នាអំពីការវាត់នឹងខ្សែភ្លើង ដែលបានឃើញផ្ទាល់ភ្នែកនៅ “មណ្ឌលយុវនីតិសង្គមកិច្ចចោមចៅ”

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ទំហំដែលផ្ទុកអ្នកទោសបាន ឆ្នាំ២០១១ៈ​ របាយការណ៍ថ្មីៗស្តីពីភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ​ (LICADHO)

គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មេ​សា​ ឆ្នាំ​២០១១ នៅ​ប្រ​ទេស​កម្ពុជា​ មាន​អ្នក​ទោស​​ក្នុង​ពន្ធ​នាគារ​ទំាំងអស់​សរុប​ចំនួន​ ១៥,០០១នាក់​ (មួយ​មុឺន​ប្រាំ​ពាន់​មួយ​នាក់​)។ ចំនួន​នេះ​ តំណាងអោយការកើនឡើង ១២.៦% តាំងពីខែមីនា ឆ្នាំ២០១០ នៅពេលនេះចំនួនអ្នកទោសសរុបមាន ១៣,៣២៥នក់ (មួយមុឺនបីពាន់បីរយម្ភៃប្រាំនាក់)។ សព្វថ្ងៃអត្រាឃុំឃាំង​ មានកំរិត១៧៩% ហើយដែលជាតួលេខបែបបអភិរក្ស ដោយហេតុថាមានភស្តុតាងជាច្រើន​ដែលបង្ហាញថាតួលេខមួយចំនួននៃលទ្ធភាពដែលផ្ទុកអ្នកទោបាន មានលក្ខណៈបំប៉ោងហួសហេតុ​។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨ៈ ស្ត្រីនៅក្នុងពន្ធនាគារ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ​ (LICADHO)

របាយការណ៍របស់អង្គការលីកាដូ ស្តីពីស្ថានភាពពន្ធនាគារពីកន្លងទៅបានអធិប្បាយអំពីស្ថានភាពរស់នៅរបស់អ្នកទោសជាបុរស និងស្ត្រីជាម្តាយរស់នៅជាមួយកូន។ ចំពោះរបាយការណ៍នេះវិញ មានគោលបំណងអធិប្បាយអំពីអ្នកទោសជាស្រ្តី និងបទពិសោធន៍ដែលពួកគាត់បានជួបប្រទះនៅក្នុងពន្ធនាគារ។ របាយការណ៍នេះ ក៏លើកមកនិយាយអំពីប្រភេទបទល្មើសដែលស្ត្រីទាំងនោះបានប្រព្រឹត្ត និងស្ថានភាពរស់នៅរបស់ពួកគាត់នៅក្នុងពន្ធនាគារ។ ករណីសិក្សានីមួយៗ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវជីវិតពិតរបស់អ្នកទោស ហើយឈ្មោះនិងពត៌មានលំអិតមួយចំនួនត្រូវបានផ្លាស់ប្តូរ ក្នុងគោលបំណងដើម្បីការពារអត្តសញ្ញាណរបស់អ្នកទោស។ របាយការណ៍នេះក៏ផ្តល់ពត៌មានបន្ថែម ទាក់ទងនិងស្ថិតិស្តីអំពីបញ្ហាពាក់ព័ន្ធមួយចំនួន ដែលប្រមូលបាននៅក្នុងឆ្នាំ ២០០៧ និង២០០៨ ផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កុមារភាពនៅក្នុងពន្ធនាគារ៖ ការចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ

នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានក្មេងៗជាច្រើនកំពុងរស់នៅក្នុងពន្ធនាគារជាមួយម្ដាយរបស់អ្នកទាំងនោះ ដោយសារតែមានការយល់ដឹងតិចតួចនៅឡើយ ក្នុងចំណោមអាជ្ញាធរ និងសង្គមជាទូទៅអំពីផលប៉ះពាល់រយៈពេលវែង និងរយៈពេលខ្លីពី ជីវិតក្នុងពន្ធនាគារទៅលើកុមារ។ក្នុងបរិបទនេះ មិនមែនមានតែប្រទេសកម្ពុជាទេ ដែលរហូតមកទល់បច្ចុប្បន្ននេះមានការសិក្សាស្រាវជ្រាវមួយចំនួនប៉ុណ្ណោះអំពីផលប៉ះពាល់ទៅលើកុមារដែលបានចំណាយពេលកុមារភាពរបស់អ្នកទាំងនោះជាច្រើនឆ្នាំរស់នៅក្នុងពន្ធនាគារ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter