សៀវភៅនេះ ត្រូវបានចងក្រងឡើងដោយគណៈកម្មធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការចូលរួមថែរក្សានូវរឿងរ៉ាវ ប្រវត្តិសាស្រ្តដែលបានឆ្លងកាត់ដោយជនរងគ្រោះ ដែលជាអ្នកធ្លាប់បានរស់ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ “របប ខ្មែរក្រហម”។ អត្ថបទដែលមាននៅក្នុងសៀវភៅនេះ គឺជាការចងក្រងនូវរឿងរ៉ាវពិតរបស់ជនរងគ្រោះដែលជាបានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់ថា “សាលាក្តីខ្មែរក្រហម”។ ខ្លឹមសាររឿងទាំងអស់នេះ គឺត្រូវបានដកស្រង់ចេញមកពីទម្រង់បែបបទពត៌មានអំពីជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះនៅចំពោះមុខ អ.វ.ត.ក។
កម្រងរឿងរ៉ាវរបស់ដើមបណ្តឹងរដ្ឋប្បវេណី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
Posted in