ករណីអភិវឌ្ឍន៍នៅតំបន់ព្រៃឡង់៖ តើប្រជាជនទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនៅទីនោះដែរឬទេ?

ដូចករណីនៅតំបន់ជនជាតិដើមភាគតិចជាច្រើននៅកម្ពុជា សហគមន៍ព្រៃឡង់ជំទាស់នឹងវត្តមាន​សម្បទានដីសេដ្ឋកិច្ចនៅលើទឹកដីរបស់ពូកគេ និងមានកង្វល់ជាខ្លាំងអំពីសន្តិសុខរបស់ពួកគេទៅអនាគត។ ប្រជាជនដែលបានចូលរួមក្នុងការសិក្សានេះភាគច្រើនយល់ថា ការបាត់បង់ព្រៃឈើមិនបាននាំមកនូវអ្វីក្រៅពីមហន្តរាយឡើយ។ ដូចជាអ្វីដែលបានកើតឡើងនៅតំបន់ផ្សេងទៀតដែរ ក្រៅពីមិនបានផ្តល់ផលប្រយោជន៍ដល់សហគមន៍ជនបទ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចត្រូវបានមើលឃើញថាបានបង្កឱ្យសហគមន៍បាត់បង់ដីធ្លី និងធ្លាក់ក្នុងភាពក្រីក្រ។

Posted in

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter