ការវិភាគនេះវាយតម្លៃវិភាជន៍ថវិកាជាតិឆ្នាំ២០០៨ និងការអនុវត្តថវិកាឆ្នាំកន្លងទៅ។ ការវិភាគនេះ ធ្វើសេចក្តីសន្និដ្ឋានសំខាន់ៗចំនួនពីរៈ សេចក្តីសន្និដ្ឋានទីមួយបញ្ជាក់ថា ការចំណាយមូលធនជាក់ស្តែងក្នុងឆ្នាំ២០០៧ មានភាពខុសប្លែកខ្លាំងពីចំនួនថវិកាដែលបានគ្រោងទុក ជាពិសេសសម្រាប់ក្រសួងចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ ក្នុងឆ្នាំ២០០៧ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំណាយថវិកាចំនួន២៣លានដុល្លារសហរដ្ឋអាមេរិក តិចជាងការគ្រោងទុកនៅក្នុងថវិកាមូលធនឆ្នាំ ២០០៧ របស់ក្រសួងទាំងពីរ។ សេចក្តីសន្និដ្ឋានទីពីរបង្ហាញថា ផែនការថវិការបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០០៨ មិនទាន់មានការផ្សារភ្ជាប់ឱ្យបានគ្រប់គ្រាន់នៅឡើយទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យបានយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។
ការវិភាគការអនុវត្តថវិកាឆ្នាំ២០០៧ និងច្បាប់ថវិកាឆ្នាំ២០០៨
Posted in