ការវិភាគស្ថិតិស្តីពីវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៣

គោលបំណងនៃរបាយការណ៍នេះ គឺសំដៅផ្តល់ឯកសារជាភស្តុតាងអំពីវិវាទដីធ្លីសារពត៌មានដែលបានបោះផ្សាយ កិច្ចប្រជុំជាមួយសមាជិកបណ្តាញសិទ្ធិដីធ្លីនិងលំនៅឋាន (LAHRiN) និងតាមរយៈការចុះប្រមូលទិន្នន័យផ្ទាល់។ របាយការណ៍នេះ សំដៅបង្កើនការយល់ដឹង និងស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នទាក់ទិននឺងវិវាទដីធ្លី និងបំពេញមុខងារជាធនធានមួយសម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀតដែលធ្វើការលើបញ្ហាដីធ្លី រួមមានជាអាទិ៍ រាជរដ្ឋាភិបាល និងមន្រ្តីរាជការ ម្ចាស់ជំនួយ សមាជិកបណ្តាញ LAHRiN សង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវ។ របាយការណ៍នេះ ក៏នឹងផ្តល់ផងដែរនូវកម្រងឯកសារដែលវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងក្រុមផ្សេងទៀតអាចប្រើដើម្បីអាចធ្វើការងារតស៊ូមតិដើម្បីលើកស្ទួយសុវត្ថិភាពនៃការកាន់កាប់ដីធ្លីសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។

Posted in

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter