ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងដើម្បីសុខាមាលភាពកម្ពុជា អង្គការលីកាដូ និងអង្គការទស្សនៈពិភពលោកកម្ពុជា បានចាត់តាំងក្រុមស្រាវជ្រាវមូយដែលដឹកនាំដោយបណ្ឌិត ប៉ូច ប៊ុណ្ណាក់ ដើម្បីធ្វើការសិក្សាពីកុមារដែលធ្វើការងារនៅក្នុងសិប្បកម្មឡឥដ្ឋ។ ការសិក្សានេះត្រូវបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០០៧ ដើម្បីកំណត់ពីមូលហេតុ និងផលវិបាកនៃពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ នៅស្រុកសង្កែ និងស្រុកបាត់ដំបង ដែលជាតំបន់នៅជុំវិញទីរួមខេត្តបាត់ដំបង។
ពលករកុមារនៅសិប្បកម្មឡឥដ្ឋៈ មូលហេតុ និងផលវិបាក
Posted in