សេចក្តីសង្ខេបស្តីពីធុរកិច្ច

សកម្មភាពជាច្រើនដែលត្រូវបានអនុវត្តនៅក្នុងកិច្ចការធុរកិច្ច ត្រូវបានគេចាត់ទុកថាជាអំពើពុករលួយ ដែលបង្កបញ្ហាជាច្រើនក្នុងសង្គម។ ក្នុងកិច្ចការធុរកិច្ច ទម្រង់ដ៏ទូទៅបំផុតមួយនៃអំពើពុករលួយគឺ ការបង់ប្រាក់សម្រាប់ការសម្របសម្រួល ដែលជាការផ្តល់សំណូកតិចតួចដើម្បី ទទួលបានសេវារដ្ឋាភិបាលទូទៅដែលក្រុមហ៊ុន និងពលរដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការ ទទួលបានដោយមិនចំាបាច់បង់ប្រាក់បន្ថែម។ ក្រៅពីការបង់ប្រាក់សម្រាប់ការសម្របសម្រួល ក្នុងច្បាប់អំពើពុករលួយរបស់កម្ពុជា អំណោយក៏ជាការស៊ីសំណូកដែរ ប្រសិនបើមានការផ្តល់ ទ្រព្យសម្បត្តិ ឬសេវា ឬអត្ថប្រយោជន៍របស់បុគ្គលណាម្នាក់ និង​មិនមែនជាអំណាយយោងតាមទំនៀមទម្លាប់ ឬប្រពៃណី។ ដើម្បីទប់ស្កាត់អំពើពុករលួយ ការរាយការណ៍ត្រូវបានទទួលស្គាល់ថា ជាឧបករណ៍ដ៏សំខាន់។ តាមរយះការបង្ហាញ ការធ្វើខុសក្នុងស្ថាប័ន អ្នកផ្តល់ពត៌មានអាចទប់ស្កាត់ និងកំណត់រកអំពើពុករលួយ មុនពេលពត៌មាន លេចលឺជាសាធារណៈ។

Posted in

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter