របាយការណ៍ស្តីពី ”សេវាសាធារណៈថ្នាក់មូលដ្ឋាន : ប្រសិទ្ធភាពសេវា និងកម្រៃក្រៅផ្លូវការ” គឺជាជំហានទី២ របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (វ.ស.ក) ក្នុងការសិក្សាអំពីបញ្ហាអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍ដំបូងមួយរបស់ វ.ស.ក ស្តីពី “ការវាយតម្លៃអំពើពុករលួយក្នុងវិស័យឯកជននៅកម្ពុជា” ដែលបានបញ្ចប់ទៅនៅខែកក្កដា ឆ្នាំ២០០៦។ គម្រោងសិក្សាទាំងពីរនេះ គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវ “វិមជ្ឈការ និងអភិបាលកិច្ច” របស់ វ.ស.ក។
សេវាសាធារណៈថ្នាក់មូលដ្ឋាន : ប្រសិទ្ធភាពសេវា និងកម្រៃក្រៅផ្លូវការ
Posted in