របាយការណ៍របស់អង្គការលីកាដូ ស្តីពីស្ថានភាពពន្ធនាគារពីកន្លងទៅបានអធិប្បាយអំពីស្ថានភាពរស់នៅរបស់អ្នកទោសជាបុរស និងស្ត្រីជាម្តាយរស់នៅជាមួយកូន។ ចំពោះរបាយការណ៍នេះវិញ មានគោលបំណងអធិប្បាយអំពីអ្នកទោសជាស្រ្តី និងបទពិសោធន៍ដែលពួកគាត់បានជួបប្រទះនៅក្នុងពន្ធនាគារ។ របាយការណ៍នេះ ក៏លើកមកនិយាយអំពីប្រភេទបទល្មើសដែលស្ត្រីទាំងនោះបានប្រព្រឹត្ត និងស្ថានភាពរស់នៅរបស់ពួកគាត់នៅក្នុងពន្ធនាគារ។ ករណីសិក្សានីមួយៗ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវជីវិតពិតរបស់អ្នកទោស ហើយឈ្មោះនិងពត៌មានលំអិតមួយចំនួនត្រូវបានផ្លាស់ប្តូរ ក្នុងគោលបំណងដើម្បីការពារអត្តសញ្ញាណរបស់អ្នកទោស។ របាយការណ៍នេះក៏ផ្តល់ពត៌មានបន្ថែម ទាក់ទងនិងស្ថិតិស្តីអំពីបញ្ហាពាក់ព័ន្ធមួយចំនួន ដែលប្រមូលបាននៅក្នុងឆ្នាំ ២០០៧ និង២០០៨ ផងដែរ។
ស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨ៈ ស្ត្រីនៅក្នុងពន្ធនាគារ
Posted in