សេចក្តីសង្ខេបស្តីពីធុរកិច្ចរបស់កម្មវិធីពង្រឹងសុចរិតភាពធុរកិច្ចអង្គការតម្លាភាពកម្ពុជា ផ្ទុកនូវព័ត៌មាន សំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិស័យជននានា ក្នុងការលើកកម្ពស់គោលនយោបាយ សុចរិតភាពក្នុងវិស័យធុរកិច្ច។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីគោលនយោបាយស្តីពី អំណោយ និង បដិសណ្ឋារកិច្ច ការរាយការណ៍ ការផ្តល់ប្រាក់សម្រាប់ការសម្របសម្រួល និងទំនាស់ផលប្រយោជន៍ដែររឺទេ? សេចក្តីសង្ខេបស្តីពីធុរកិច្ច មិនត្រឹមតែអាច ពន្យល់ពីសារសំខាន់នៃគោលនយោបាយទាំងនោះទេ ថែមទាំងផ្តល់នូវចំនុចស្នូលដែលគួរតែបញ្ចូលក្នុងគោល នយោបាយធុរកិច្ចទៀតផង។ សរុបមក សេចក្តីសង្ខេបស្តីពីធុរកិច្ច ឆ្លុះបញ្ចាំងពីគោលនយោបាយសំខាន់ៗ ចំនួន ៤ ដែលគ្រប់សារជីវកម្មគួរតែមាន លើសពីនេះទៀត វាក៏បានបង្ហាញពីប្រសិទ្ធិភាពរបស់គោលនយោបាយ និងក្របខ័ណ្ឌនានាក្នុងគោលការណ៍ផ្ទៃក្នុងរបស់សារជីវកម្មនោះ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការ ទទួលបានសៀវភៅសេចក្តីសង្ខេបនេះ សូមធ្វើការទំនាក់ទំនង់មកកាន់យើងខ្ញុំ តាមរយៈ pidorchhay@ticambodia.org
សេចក្តីសង្ខេបស្តីពីធុរកិច្ច
Posted in