បោសសម្អាតចេញពីដងវិថី៖ ការឃុំខ្លួនដោយបំពាន និងអំពើរំលោភផ្សេងៗលើអ្នកប្រកបរបរផ្លូវភេទនៅក្នុងប្រទេសកម្ពុជា

នៅប្រទេសកម្ពុជា ជនដែលមានមមុខងារការពារច្បាប់ ជាញឹកញយគឺជាជនដែលប្រព្រឹត្តអំពើរំលោភបំពានដ៏អាក្រក់បំផុត។ ជាពិសេស ស្ត្រីប្រកបរបរផ្លូវភេទដឹងការពិតទាក់ទងនឹងរឿងទាំងនេះ។ ស្ត្រី និងកុមារដែលពាក់ព័ន្ធក្នុងមុខរបរផ្លូវភេទប្រឈមនឹងការវាយដំ ការរំលោភសេពសន្ថវៈ ការបៀតបៀនកេរ្តិ៍ខ្មាស ការជំរិតយកប្រាក់ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ការធ្វើការងារដោយបង្ខំ និងការប្រព្រឹត្តបែបបន្ទាបបន្ថោក និងឃោរឃៅដទៃទៀតក្នុងកណ្ដាប់ដៃរបស់នគរបាល ឆ្មាំសន្តិសុខការពារសួនច្បារសាធារណៈ មន្ត្រីរដ្ឋាភិបាល និងជនទាំងឡាយដែលធ្វើការនៅក្នុងមជ្ឈមណ្ឌល និងការិយាល័យដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

អ្នកប្រកបរបរផ្លូវភេទបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា មន្ត្រីនគរបាលបានវាយលើពួកគេដោយប្រើកណ្ដាប់ដៃ ព្រនង់ ដំបងឈើ និងការប្រើដំបងឆក់។ មន្ត្រីនគរបាលបានគម្រាមកំហែងអ្នកប្រកបរបរផ្លូវភេទដោយអាវុធផងដែរ។ ក្នុងឱកាសខ្លះ មន្ត្រីនគរបាលបានរំលោភសេពសន្ថវៈស្រ្តីប្រកបរបរផ្លូវភេទក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាល។ អ្នកប្រកបរបរផ្លូវភេទខ្លះបានពណ៌នាអំពីស្ថានភាពនៃការជាប់ឃុំឃាំងរបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ច ថាជាការគួរឱ្យរន្ធត់ជាមួយនឹងការដាក់កំហិតដល់សេរីភាពក្នុងការធ្វើដំណើរ ទទួលរង ឬបានឃើញការវាយដំ ឬការរំលោភសេបសន្ថវៈ និងមានអាហារ និងការថែទាំសុខភាពមិនគ្រប់គ្រាន់ជាដើម។

Posted in

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter