កាលពីខែ មីនា ឆ្នាំ ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ដែលមានសក្តានុពលល្អ ដោយមានគោលបំណងបែកចែកដីជូនប្រជាពលរដ្ឋកម្ពុជាដែលក្រីក្រ និងគ្មានដីតាមរយៈសម្បទានដីសង្គមកិច្ច។ ១ ទោះជាយ៉ាងណា ក៏ដោយ កម្មវិធីសម្បទានដីសង្គមកិច្ចខ្លះ នៃកម្មវិធីសម្បទានដីសង្គមកិច្ចជំហានទី១ ត្រូវបានអនុវត្តដោយមិនធ្វើការពិចារណាទាល់តែសោះ ទៅលើក្របខណ្ឌគតិយុត្តិ និងមិនបានជោគជ័យ។ ២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា កម្មវិធីដីសម្បទានសង្គមកិច្ចអាចចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ តាមរយៈការផ្ទេរដីទៅឲ្យប្រជាពលរដ្ឋកម្ពុជាដែលគ្មានដីសម្រាប់កសាងលំនៅស្ថាននិងប្រកបរបរកសិកម្ម។
ដីដែលមិនអាចដាំដំណាំបាន៖ ការពិនិត្យទៅលើសម្បទានដីសង្គមកិច្ច
Posted in