នៅកម្ពុជា ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ ហើយជាង ៣០ភាគរយនៃពលរដ្ឋត្រូវបានគេចាត់ទុកថាជាយុវជន។ ដើម្បីសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សុចរិតភាព និងទប់ស្កាត់អំពើពុករលួយ ការធ្វើការជាមួយយុវជនឲ្យបានកាន់តែច្រើន គឺជារឿងដែលចាំបាច់។ ការស្ទង់មតិយុវជនស្តីពីសុចរិតភាពនេះ ធ្វើឡើងដើម្បីស្វែងយល់និងប៉ាន់ប្រមាណ ឥរិយាបថ និងការយល់ឃើញអំពីសុចរិតភាព និងអំពើពុករលួយក្នុងចំណោមក្រុមប្រជាជនដ៏សំខាន់នេះ ។ ការស្ទង់មតិតាមរូបភាពតំណាងថ្នាក់ជាតិលើកដំបូងគេនៅកម្ពុជានេះ បានសម្ភាសយុវជន ១២០០នាក់ អាយុពី ១៥ ដល់ ៣០ឆ្នាំនៅទូទាំងប្រទេស។ លទ្ធផលនៃការអង្កេតនេះ អាចផ្តល់នូវភស្តុតាង និងទិន្នន័យសម្រាប់អង្គភាពរដ្ឋាភិបាលនិងអង្គការនានាដែលមានបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីយុវជន និងដើម្បីកំណត់វិស័យ សំខាន់ៗសម្រាប់តម្រ ង់ទិសកិច្ចផ្តួចផ្តើមសកម្មភាពប្រឆាំង អំពើពុករលួយ។
ចោទសួរអំពើពុករលួយ៖ការស្ទង់មតិថ្នាក់ជាតិ ស្តីពីការយល់ឃើញរបស់យុវជនអំពីអំពើពុករលួយ និងសុចរិតភាពនៅប្រទេសកម្ពុជា
Posted in