ការសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំឡើង ដើម្បីចងក្រងទិន្នន័យអំពីទំហំ និងលក្ខណៈនៃអំពើហិង្សាផ្លូវភេទលើជនជាតិភាគតិចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងផលវិបាកនៃបទឧក្រិដ្ឋ ដើម្បីយល់ដឹងឱ្យបានកាន់តែប្រសើរអំពីតម្រូវការរបស់អ្នកនៅរស់រានមានជីវិតសម្រាប់ជួយគាំទ្រពួកគេឱ្យមានភាពប្រសើរឡើងវិញ។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងឆ្លើយតបនឹងសំណួរស្រាវជ្រាវដូចខាងក្រោម៖
១. តើជនជាតិភាគតិចទទួលរងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហមដែរឬទេ?
២. តើនរណាជាជនរងគ្រោះ ហើយនរណាជាជនល្មើស?
៣. តើព័ត៌មានលម្អិត និងលក្ខណៈនៃអំពើហិង្សានេះយ៉ាងដូចម្ដេចដែរ?
៤. តើជនជាតិភាគតិចឆ្លងកាត់រឿងរ៉ាវខុសគ្នាពីប្រជាជនកម្ពុជាដទៃទៀតដែរឬទេ?