ការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ច គឺជាផ្នែកមួយនៃកម្មវិធី “វិស័យរ៉ែដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” របស់អង្គការតម្លាភាពអន្តរជាតិ ។ ការសិក្សានេះមានគោលបំណងដើម្បីស្វែងរកភាពខ្វះខាតនៅក្នុងប្រព័ន្ធ និងក្របខ័ណ្ឌច្បាប់នៃវិស័យរ៉ែ ដែលអាចបង្កឲ្យមានភាពមិនប្រក្រតីនៅក្នុងដំណើរការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាតនិងកិច្ចសន្យានានាពាក់ព័ន្ធនឹងអាជីវកម្មរ៉ែ ។ ការសិក្សានេះបានធ្វើការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ចដែលបង្កឡើងដោយភាពខ្វះចន្លោះ និងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់កាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ។
របាយការណ៍សង្ខេបស្តីពី៖ ដំណើរការនៃការផ្តល់អាជ្ញាបណ្ណរុករករ៉ែនៅកម្ពុជាៈ ការវាយតម្លៃពីហានិភ័យ នៃអភិបាលកិច្ច
Posted in