ឯកសារទើបបញ្ចូលថ្មី

សេចក្តីសង្ខេបស្តីពីធុរកិច្ច

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៧  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

សេចក្តីសង្ខេបស្តីពីធុរកិច្ចរបស់កម្មវិធីពង្រឹងសុចរិតភាពធុរកិច្ចអង្គការតម្លាភាពកម្ពុជា ផ្ទុកនូវព័ត៌មាន សំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិស័យជននានា ក្នុងការលើកកម្ពស់គោលនយោបាយ សុចរិតភាពក្នុងវិស័យធុរកិច្ច។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីគោលនយោបាយស្តីពី អំណោយ និង បដិសណ្ឋារកិច្ច ការរាយការណ៍ ការផ្តល់ប្រាក់សម្រាប់ការសម្របសម្រួល និងទំនាស់ផលប្រយោជន៍ដែររឺទេ? សេចក្តីសង្ខេបស្តីពីធុរកិច្ច មិនត្រឹមតែអាច ពន្យល់ពីសារសំខាន់នៃគោលនយោបាយទាំងនោះទេ ថែមទាំងផ្តល់នូវចំនុចស្នូលដែលគួរតែបញ្ចូលក្នុងគោល នយោបាយធុរកិច្ចទៀតផង។ សរុបមក សេចក្តីសង្ខេបស្តីពីធុរកិច្ច ឆ្លុះបញ្ចាំងពីគោលនយោបាយសំខាន់ៗ ចំនួន ៤ ដែលគ្រប់សារជីវកម្មគួរតែមាន លើសពីនេះទៀត វាក៏បានបង្ហាញពីប្រសិទ្ធិភាពរបស់គោលនយោបាយ និងក្របខ័ណ្ឌនានាក្នុងគោលការណ៍ផ្ទៃក្នុងរបស់សារជីវកម្មនោះ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការ ទទួលបានសៀវភៅសេចក្តីសង្ខេបនេះ សូមធ្វើការទំនាក់ទំនង់មកកាន់យើងខ្ញុំ តាមរយៈ​ pidorchhay@ticambodia.org

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការអភិវឌ្ឍ លើទាសភាព “ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

កូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​ គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការរើសអើងលើអ្នកប្ដូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ កញ្ញា ២០១៦  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍ស្រាវជ្រាវនេះចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្ដូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្ដល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្ដីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

គោលដៅរួមជាយុទ្ធសាស្រ្តរបស់ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺដើម្បីរួមចំណែកក្នុងការបន្ត ការលើកកម្ពស់ជាប្រចាំនូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្នដែលអាចសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាននៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិ និងសកល។

ទាញយកៈ អង់គ្លេស  |  ខ្មែរ
Page 1 of 4312345...102030...Last »

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Facebook By Weblizar Powered By Weblizar

Twitter