ឯកសារទើបបញ្ចូលថ្មី
របាយការណ៍សង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី២ នីតិកាលទី៥
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៦ / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងការបោះឆ្នោតនៅកម្ពុជានៅក្នុងរបាយការណ៍នេះ មានលើកមកបង្ហាញពីការសង្កេតនូវសកម្មភាពដូចជា៖ ដំណើរការប្រជុំរបស់រដ្ឋសភា សកម្មភាពសំខាន់ៗរបស់គណៈកម្មការជំនាញរដ្ឋសភា សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្រ្ត កិច្ចអន្តរាគមន៍របស់តំណាងរាស្រ្ត និងរដ្ឋសភា កម្មវិធីសម្លេងម្ចាស់ឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗទាក់ទងរដ្ឋសភា និងតំណាងរាស្រ្ត។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ស៊ើបអង្កេតផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ើ ១ ខមភីនី លីមីតធីត ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបណ្តាញជនជាតិដើមភាគតិចនិងព្រៃឈើយោងតាមលទ្ធផលនៃការស៊ើបអង្កេត មានបញ្ហាចម្បងៗចំនួន ៥ គឺសិទ្ធិកាន់កាប់ដីចំការដូរវេនរបស់ជនជាតិដើមភាគតិច ការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិដីធ្លីរបស់ស្របច្បាប់របស់បុគ្គល ឬនីតិបុគ្គល ដំណើរការនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកាប់បំផ្លាញដើមជ័រទឹក និងឈើនៅខាងក្រៅតំបន់សម្បទានដីសេដ្ឋកិច្ច និងការគម្រាមកំហែងតំណាងសហគមន៍ជនជាតិដើមភាគតិចតាមតុលាការ។
ទាញយកៈ អង់គ្លេស | ខ្មែរកម្មសិទ្ធិដីធ្លីនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៦ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាច្បាប់ភូមិបាល ២០០១ របស់ប្រទេសកម្ពុជា មិនផ្តល់និយមន័យអំពីដី ឬប្រភេទដីធ្លីទេ ប៉ុន្តែច្បាប់នេះនិយាយយោងទៅរកពាក្យ “កម្មសិទ្ធិដី” និង “ប្រភេទនៃកម្មសិទ្ធិដី” ដែលគ្របដណ្តប់លើរាល់ប្រភេទដី ឬស្ថានភាពដីទាំងអស់អាចធ្លាក់ចូលក្នុង “កម្មសិទ្ធិ”។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍វាយតម្លៃស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ឆ្នាំ២០១៥
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ នេះ គឺជាការវាយតម្លៃលើកទី ២ សម្រាប់កម្ពុជា។ គោលបំណងចម្បងនៃការវាយតម្លៃនេះ គឺការស្វែងរកធាតុចូលបន្ថែម សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែនការសកម្មភាពសម្រាប់ជំហានបន្ទាប់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីតាមដានវឌ្ឍនភាពការងារកែទម្រង់ ផ្អែកលើរបាយការណ៍នៃការវាយតម្លៃលើកទី ១ កន្លងមក។
ទាញយកៈ អង់គ្លេស | ខ្មែរសេចក្តីថ្លែងការណ៍សាធារណៈស្តីពី ការធ្វើឲ្យបណ្ណាល័យបឋមសិក្សាមានភាពប្រសើរឡើង ដើម្បីបង្កើនទំលាប់អានរបស់កុមារកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៦ / ប្រភពៈ អង្គការទស្សនៈពិភពលោកស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រារព្ធពិធីជាតិអំណានដើម្បីបង្កើនទំលាប់អានទូទាំងប្រទេស អង្គការទស្សនៈពិភពលោក បានចេញផ្សាយការសិក្សាខ្លីមួយស្តីពី “ស្ថានភាព និងការប្រើប្រាស់បណ្ណាល័យបឋមសិក្សានាពេលបច្ចុប្បន្ន៖ សង្ខេបការអង្កេតក្នុងខេត្តប្រាំក្នុងប្រទេសកម្ពុជា”។ ការសិក្សានេះបានបង្ហាញពីតម្រូវការក្នុងការបង្កើនការផ្តោតការយកចិត្តទុកដាក់លើបណ្ណាល័យដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការអាន និងការសិក្សា។ គុណភាពអប់រំក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ។
ទាញយកៈ អង់គ្លេស | ខ្មែរ




