ឯកសារទើបបញ្ចូលថ្មី

ដំណើរទៅកាន់ដងវិថី៖ សេរីភាពជួបប្រជុំដោយសន្តិវិធីនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការលើកលែងទោសអន្តរជាតិ

របាយការណ៍នេះលាតត្រដាងឱ្យឃើញពីគំរូនៃការរំលោភបំពាន មានជាអាទិ៍ ការដាក់កំហិតបំពានតាមអំពើចិត្តលើសេរីភាពជួបប្រជុំគ្នាដោយសន្តិភាព ការប្រើប្រាស់កម្លាំងមិនចាំបាច់និងហួសហេតុដោយកងកម្លាំងសន្តិសុខលើការជួបប្រជុំ វប្បធម៌និទណ្ឌភាពជុំវិញការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តិនៅក្នុងបរិបទនៃការជួបប្រជុំ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីយាយីរំខានមនុស្សទាំងឡាយណាដែលបានរៀបចំ និងចូលរួមនៅក្នុងការប្រជុំទាំងនោះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍ស្តីពីការឃ្លាំមើល និងការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី២

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)

រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយរបស់ខ្លួនបានរយៈពេល ២ឆ្នាំមកហើយ។ ក្នុងគោលបំណងបង្កើនតម្លាភាព  និងជំរុញឱ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ ខុមហ្វ្រែលបានធ្វើការអង្កេត និងលើកទឹកចិត្តឱ្យម្ចាស់ឆ្នោត វាយតម្លៃលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសិក្សា និងវិភាគលើរបាយការណ៍ព័ត៌មាន និងទិន្នន័យដែលពាក់ព័ន្ធ នឹងឱកាសឱ្យប្រជាពលរដ្ឋផ្តល់ពិន្ទុលើការអនុវត្តគោលនយោបាយនោះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សៀវភៅណែនាំស្តីពី ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាម Online

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ 2015  / ប្រភពៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សៀវភៅនេះគឺជាការណែនាំអំពីការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ ចំពោះក្រុមហ៊ុនចាស់ និងក្រុមហ៊ុនថ្មី និងបង្ហាញពីវិធីប្រើប្រាស់ក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ថវិកាសង្ខេប ឆ្នាំ ២០១៦

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ថវិកាឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើងប្រកបដោយមហិច្ឆតានៅក្នុងទិសដៅដ៏ជាក់លាក់ គឺគាំទ្រដល់ការបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សម្តៅធានាឱ្យបាននូវការផ្តល់សេវាសាធារណៈកាន់តែមានគុណភាព និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន និងដើម្បីសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្ត ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្ត្រីនៅជួរមុខ៖ ស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្សស្រ្តីនៅកម្ពុជា ក្នុងឆ្នាំ ២០១៥

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ខណៈដែលការបោះឆ្នោតថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៧ និង ២០១៨ កាន់តែខិតជិតមកដល់ ការរំលោភសិទ្ធិមនុស្សជាច្រើន ការរួមតូចនៃលំហលទ្ធិប្រជាធិបតេយ្យ និងការគាបសង្កត់ជាលក្ខណៈប្រព័ន្ធលើសម្លេងជំទាស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបង្ហាញពីបរិយាកាសបច្ចុប្បន្ន។ សកម្មជន និងប្រធានសហគមន៍ដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋ កំពុងប្រឈម ជាពិសេសការយាយីតាមប្រព័ន្ធតុលាការ -ល-។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter