ឯកសារទើបបញ្ចូលថ្មី
អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាអនុក្រឹត្យនេះមានគោលបំណងបង្ការ ទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាច្បាប់នេះមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លវគោក និងធានាការពារសុខភាព និងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។
ទាញយកៈ អង់គ្លេស | ខ្មែរសិទ្ធិរបស់ស្ត្រីជនជាតិដើមភាគតិចនៅក្នុងកិច្ចអភិវឌ្ឍន៍
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ អភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាពសៀវភៅរូបភាពនេះ មានបង្ហាញអំពីសិទ្ធិទាំងឡាយដែលស្រ្តីជនជាតិដើមភាគតិចទទួលបានដូចស្ត្រីទូទៅដែរ។ សៀវភៅនេះ បានចងក្រងឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចដែល ផ្តោតសំខាន់ទៅលើសិទ្ធិរបស់ស្ត្រីជនជាតិដើមភាគតិចនៅក្នុងការចូលរួម ការងារអភិវឌ្ឍន៍ និងការសម្រេចចិត្តនៅក្នុង សហគមន៍ និងដែលសំខាន់នោះគឺកុំឱ្យមានការរើសអើងពួកគាត់ ទាំងនៅក្នុងគ្រួសារ និងសង្គម។
ទាញយកៈ អង់គ្លេស | ខ្មែរអំពើហិង្សាផ្លូវភេទលើជនជាតិភាគតិចក្នុងរបបខ្មែរក្រហម
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ Rochelle Braaf និងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាការសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំឡើង ដើម្បីចងក្រងទិន្នន័យអំពីទំហំ និងលក្ខណៈនៃអំពើហិង្សាផ្លូវភេទលើជនជាតិភាគតិចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងផលវិបាកនៃបទឧក្រិដ្ឋ ដើម្បីយល់ដឹងឱ្យបានកាន់តែប្រសើរអំពីតម្រូវការរបស់អ្នកនៅរស់រានមានជីវិតសម្រាប់ជួយគាំទ្រពួកគេឱ្យមានភាពប្រសើរឡើងវិញ។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងឆ្លើយតបនឹងសំណួរស្រាវជ្រាវដូចខាងក្រោម៖
១. តើជនជាតិភាគតិចទទួលរងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហមដែរឬទេ?
២. តើនរណាជាជនរងគ្រោះ ហើយនរណាជាជនល្មើស?
៣. តើព័ត៌មានលម្អិត និងលក្ខណៈនៃអំពើហិង្សានេះយ៉ាងដូចម្ដេចដែរ?
៤. តើជនជាតិភាគតិចឆ្លងកាត់រឿងរ៉ាវខុសគ្នាពីប្រជាជនកម្ពុជាដទៃទៀតដែរឬទេ?
ចូរអ្នកបញ្ឈប់អំពើបៀតបៀនខាងផ្លូវភេទ និងអំពើហិង្សានៅកន្លែងធ្វើការ៖ មគ្គុទេសក៍ឆ្លាតវៃសម្រាប់កម្មករ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការពលកម្មអន្តរជាតិការណែនាំនេះ គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអំពើបៀតបៀនខាងផ្លូវភេទ លើកទឹកចិត្តដល់ជនរងគ្រោះឱ្យស្វែងរកជំនួយដើម្បីបញ្ចប់បញ្ហា ជម្រុញឱ្យជនល្មើសបញ្ឈប់ឥរិយាបទ ដែលមានការបៀតបៀនរបស់ពួកគេ និងលើកទឹកចិត្តដល់និយោជក និងអ្នកគ្រប់គ្រងធ្វើការបង្ការ និងចាត់វិធានការចំពោះការបៀតបៀននៅកន្លែងធ្វើការ។ យើងទាំងអស់គ្នាអាចជួយបញ្ឈប់អំពើបៀតបៀនខាងផ្លូវភេទបាន ប្រសិនបើយើងគោរពសេចក្តីថ្លៃថ្នូរ របស់កម្មករនិយោជិតរួមការងាររបស់យើង ហើយធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈទៅរកគ្នាទៅវិញទៅមក។
ទាញយកៈ អង់គ្លេស | ខ្មែរ




