ឯកសារទើបបញ្ចូលថ្មី

ការកាប់ឈើ និងបរិបាលកិច្ច៖ ការកាប់ឈើខុសច្បាប់ជាប្រព័ន្ធ និងការបំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារ នៅខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

របាយការណ៍នេះ បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីការបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅក្នុងខេត្តរតន គិរី និងស្ទឹងត្រែងនៃប្រទេសកម្ពុជា ។ អស់រយៈពេលជាច្រើនខែដែលក្រុមអ្នកស្រាវជ្រាវបានប្រមូលភស្តុតាង និងឯកសារច្បាប់នានាដែលជាញឹកញាប់ ពួកគេប្រឈមនឹងគ្រោះថ្នាក់ និងការគំរាមកហែំងអាយុជីវតិ ដើម្បីកត់ត្រានូវសកម្មភាពជួញដូរឈើប្រ ណីតទាំងឡាយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តគាំទ្រគ្រួសារកសិករដែលមានដីធ្លីតូចតាច៖ តាមរយៈការពិនិត្យមើលឡើងវិញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ការសម្ភាសជាមួយអ្នកផ្តល់ព័ត៌មានសំខាន់ៗ និងករណីសិក្សា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

ការសិក្សានេះមានគោលបំណងធ្វើការសិក្សាពីអាទិភាពទាំងឡាយ ដែលគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បានផ្តល់ឲ្យគ្រួសារកសិករដែលមានដីធ្លីតូចតាច និងក្រុមហ៊ុនដីសម្បទានខ្នាតធំ និងធ្វើការប្រៀបធៀបពីគុណសម្បត្តិ និងគុណវិបត្តិនៃយុទ្ធសាស្រ្តទាំងពីរនេះ ចំពោះកិច្ចអភិវឌ្ឍន៍កសិកម្ម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ឯកសារគោលនយោបាយសង្ខេបស្តីពីការប្រែប្រួលអាកាសធាតុ (COP២១)៖ ទស្សនៈរបស់ប្រទេសកម្ពុជាចំពោះអាទិភាព និងកាលៈទេសៈពិសេស ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលងាយរងគ្រោះពីអាកាសធាតុ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ គម្រោង DIPECHO & វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ពីពីកម្ពុជា

ឯកសារសង្ខេបគោលនយោបាយនេះ សម្តៅគាំទ្រជំហរ និងការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជជែកអំពីអាកាសធាតុឆ្នាំ ២០១៥​ ដែលនាំទៅដល់ COP២១ នៅទីក្រុងប៉ារីស។ ឯកសារសង្ខេបនេះ ត្រូវបានរៀបរៀងឡើងដោយយោងថា ប្រទេសកម្ពុជាជាប្រទេសមួយនៃបណ្តាប្រទេសដែលងាយរងគ្រោះបំផុតពីអាកាសធាតុក្នុងពិភពលោក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សៀវភៅស្តីពី៖ សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា & មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad-Adenauer -Stiftung)

កូនសៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ផ្តល់ព័ត៌មានសំខាន់ៗទាក់ទងទៅនឹងតួនាទី និងកាតព្វកិច្ចរបស់តំណាងរាស្ត្រជាអាទិ៍ព័ត៌មានអំពីអភ័យឯកសិទ្ធិ អាណ្ណតិ និងប្រាក់ឧបត្ថម្ភតំណាងរាស្រ្ត។ល។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិក្នុងការដឹងរបស់ប្រជាជនទូទៅ៖ គោលការណ៍ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មាត្រា ១៩

គោលការណ៍ទាំងនេះ ត្រូវបានបង្កើតដំបូងនៅឆ្នាំ ១៩៩៩ និងបានកែសម្រួលថ្មីនៅក្នុងឆ្នាំ ២០១៥។ គោលការណ៍ទាំងនេះត្រូវបានអនុម័តដោយ លោក Abid Hussain ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាពបញ្ចេញមតិនៅក្នុងរបាយការណ៍របស់លោកជូនកិច្ចប្រជុំឆ្នាំ ២០០០ របស់ស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (E/CN.4/2000/63) និងត្រូវបានលើកឡើងដោយគណៈកម្មការ នៅក្នុងសេចក្តីសម្រេចឆ្នាំ ២០០០ របស់ខ្លួន ស្តីពីសេរីភាពបញ្ចេញមតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter