ឯកសារទើបបញ្ចូលថ្មី
សៀវភៅណែនាំស្តីពី ការលើកកម្ពស់សេវាសង្គមប្រកបដោយសមធម៌
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាបញ្ហាជាច្រើនដែលស្ត្រី និងកុមារកំពុងជួបប្រទះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពក្រីក្រ និងអសមធម៌នៅក្នុងសង្គម។ ដូចនេះ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែធានាថា ការកសាងផែនការសកម្មភាព និងថវិកា ត្រូវតែឆ្លើយតបទៅនឹងបញ្ហាសមធម៌ឱ្យបានគ្រប់គ្រាន់។
ទាញយកៈ អង់គ្លេស | ខ្មែរសៀវភៅជំនួយស្មារតីស្តីពី ការលើកកម្ពស់សេវាសង្គមប្រកបដោយសមធម៌
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាឯកសារនេះចែកចេញជាពីរផ្នែកគឺ៖ ផ្នែកទីមួយ តំណាងឱ្យឧបករណ៍ធ្វើផែនទីសេវាសង្គម ចំណែកឯផ្នែកទីពីរ ផ្តល់ដល់ថ្នាក់ដឹកនាំឃុំ សង្កាត់ ឱ្យមាតាបិតា និងអ្នកផ្តល់សេវាថែទាំផ្សេងទៀត នូវព័ត៌មានដែលគេត្រូវការចាំបាច់ដើម្បីជួយសង្គ្រោះជិវិត និងកែលំអដល់ការរស់នៅរបស់កុមារ។
ទាញយកៈ អង់គ្លេស | ខ្មែរការិយាល័យច្រកចេញចូលតែមួយ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ ក្រសួងមហាផ្ទៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺមានការលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋឱ្យមានការចូលរួមនៅក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ស្ថានភាពនយោបាយមានស្ថិរភាព រចនាសម្ព័ន្ធប្រជាធិបតេយ្យត្រូវបានពង្រីក ការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងទៅតាមថ្នាក់រដ្ឋបាលនីមួយៗ។ ទន្ទឹមនឹងការលូតលាស់នេះ ក៏នៅមានបញ្ហាជាច្រើនដែលនៅតែជួបប្រទះនៅផ្នែកដទៃមួយចំនួនទៀតដូចជា ការថែរក្សាសុខភាព ការអប់រំ និងបញ្ហាការពារបរិស្ថានជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរនីតិវិធី ដំណើរការ និងទម្រង់នៃការពិគ្រោះយោបល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយរដ្ឋបាលក្រុង ស្រុក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ ក្រសួងមហាផ្ទៃការពិគ្រោះយោបល់ និងការចូលរួម គឺជាធាតុដ៏សំខាន់ និងចាំបាច់មួយនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ មានវិធីសាស្រ្ត និងទម្រង់ជាច្រើននៃការពិគ្រោះយោបល់ និងការចូលរួម ដែលត្រូវរៀបចំឡើងទាំងនៅស្ថាប័នរដ្ឋ (ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងស្ថាប័នមិនមែនរដ្ឋ។
ទាញយកៈ អង់គ្លេស | ខ្មែរកិច្ចការពារកុមារ៖ គោលនយោបាយសង្ខេប ២០១៥
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ អង្គការ ទស្សនៈពិភពលោករាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនូវក្របខណ្ឌគតិយុត្តិ និងគោលនយោបាយដើម្បីការពារកុមារ រួមមានយន្តការនានានៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ទោះជាយ៉ាងណា ការអនុវត្តច្បាប់ និងគោលនយោបាយ ព្រមទាំងគណនេយ្យភាពរបស់យន្តការថ្នាក់មូលដ្ឋាននៅមានកម្រិត និងនៅបន្តធ្វើឱ្យកុមារស្ថិតនៅក្នុងហានិភ័យនៅឡើយ។
ទាញយកៈ អង់គ្លេស | ខ្មែរ




