ឯកសារទើបបញ្ចូលថ្មី

ការបណ្តេញចេញ និងការតាំងទីលំនៅថ្មី នៅក្នុងប្រទេសកម្ពុជា៖ តម្លៃនៃផលប៉ះពាល់ជាអវិជ្ជមានចំពោះមនុស្ស ឥទ្ធិពល និងដំណោះស្រាយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានធ្វើការសិក្សានេះឡើង ដើម្បីវាស់ស្ទង់ពីតម្លៃនៃផលប៉ះពាល់លើមនុស្ស និងសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មីនៅកម្ពុជា និងបង្ហាញដំណោះស្រាយមួយចំនួនផ្អែកតាមច្បាប់ក្នុងស្រុក និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សរបស់កម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្ពុជា៖ ដីមានជម្លោះ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៣  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះបង្ហាញពីទិដ្ឋភាពទូទៅនៃជម្លោះដីធ្លីដែលបានប៉ះពាល់ប្រទេសកម្ពុជា ដោយចាប់ផ្តើមពិនិត្យពីឬសគល់នៃបញ្ហា ទម្រង់នៃបញ្ហា និងផលប៉ះពាល់នៃបញ្ហាជម្លោះនេះ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្មវិធីព្រៃឈើជាតិ ២០១០-២០២៩

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

គោលបំណងនៃកម្មវិធីព្រៃឈើជាតិ គឺដើម្បីបង្កើតឱ្យមានក្របខណ្ឌសង្គម និងគោលនយោបាយសមស្របដ៏ស៊ីជម្រៅមួយសម្រាប់ការគ្រប់គ្រងព្រៃឈើគ្រប់ប្រភេទប្រកបដោយនិរន្តភាព។ ឯកសារនេះ បានកំណត់យ៉ាងពិស្តារអំពីការងារសំខាន់ៗក្នុងវិស័យព្រៃឈើដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៩ ដោយមានចែងលម្អិតអំពីផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារទាំងអស់ក្នុងវិស័យព្រៃឈើ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សារៈសំខាន់នៃការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៨​  / ប្រភពៈ អង្គការមហាតំបន់មេគង្គ និង អង្គការសមាគមអភិរក្សសត្វព្រៃ

ទម្រង់អត្ថបទនេះអធិប្បាយអំពីសារៈសំខាន់ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីដែលចែកចេញជាពីរផ្នែកសំខាន់ៗគឺ ផ្នែកទីមួយអធិប្បាយអំពីតំបន់អភិរក្សសំខាន់ៗនៅលើពិភពលោក និងលក្ខណៈពិសេសនានារបស់វា និងផ្នែកទីពីរនឹងគូសបញ្ជាក់អំពីខេត្តមណ្ឌលគិរីដែលមានសារៈសំខាន់ និងសក្តានុពលភាពសម្រាប់ការអភិរក្សជីវៈចម្រុះ និងអធិប្បាយអំពីតំបន់ការពារសំខាន់ៗ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៦  / ប្រភពៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង & អង្គការជីវិតថ្មី-កម្ពុជា

សម្តៅដល់ការចុះបញ្ជីដីធ្លីមួយប្រភេទដែលខុសពីការចុះបញ្ជីដីតាមលក្ខណៈជាប្រព័ន្ធ ពោលគឺអ្នកកាន់កាប់ដី ឬភោគីជាអ្នកស្នើសុំចុះបញ្ជីដី ដោយប្រើពាក្យស្នើសុំដែលមានគម្រូស្រាប់ ហើយដាក់ពាក្យស្នើសុំនោះទៅកាន់ការិយាល័យរដ្ឋបាលសុរិយោដី (ភូមិបាល)ស្រុក ដោយឆ្លងយោបល់ពីលោកមេភូមិ-មេឃុំ ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ
Page 30 of 45« First...1020...2829303132...40...Last »

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Facebook By Weblizar Powered By Weblizar

Twitter