ឯកសារទើបបញ្ចូលថ្មី

ការលើកស្ទួយអភិបាលកិច្ចមូលដ្ឋានល្អ គណនេយ្យភាព និងការផ្តល់សេវាកម្មសង្គមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនៅជនបទកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ គម្រោងគាំទ្រក្រុមប្រឹក្សាឃុំ-សង្កាត់

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តដើម្បីបង្កើត និងជម្រុញយន្តការត្រឹមត្រូវក្នុងការពង្រឹងឱ្យមានគណនេយ្យភាពសង្គមក្នុងការផ្តល់សេវាកម្មសង្គមសំខាន់ៗដល់ប្រជាពលរដ្ឋ និងសញ្ញាណនៃអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ព្រមទាំងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព ដែលជាការឆ្លើយតបយ៉ាងសំខាន់ចំពោះតម្រូវការជាក់ស្តែងសម្រាប់អភិបាលកិច្ចល្អ។ សៀវភៅនេះគឺជាឧបករណ៍ដ៏សំខាន់មួយដែលបង្កើតជាការណែនាំជាក់ស្តែងសម្រាប់ការលើកកម្ពស់អភិបាលកិច្ច។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានតាក់តែងឡើងនេះ គឺជារបៀបវារៈការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំ ក្នុងដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យទូលំទូលាយ និងស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកំណែទម្រង់នេះក៏មានផលប៉ះពាល់មកលើស្ថាប័ននានានៅថ្នាក់ជាតិផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលការណ៍ប្រជាធិបតេយ្យ ១៣ ចំណុច

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ --

គោលការណ៍ប្រជាធិបតេយ្យនៅក្នុងសៀវភៅនេះរួមមាន ការចូលរួមរបស់ពលរដ្ឋ សមភាព អភ័យទានផ្នែកនយោបាយ គណនេយ្យភាព តម្លាភាព ការបោះឆ្នោតដែលទៀងទាត់ សេរី និងយុត្តិធម៌ -ល-។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការិយាល័យប្រជាពលរដ្ឋ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ ក្រសួងមហាផ្ទៃ

ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅក្រុង ស្រុក​ ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួួយ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន “ការិយាល័យប្រជាពលរដ្ឋ” ដែលមានសមត្ថកិច្ចទទួលពាក្យបណ្តឹងតវ៉ា និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអង្គការសង្គមស៊ីវិល ក្នុងករណីមានភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់បុគ្គលិកដែលបម្រើការងារក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនោះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ អង្គភាពប្រឆាំងអំពើពុករលួយ

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទិ ១៧ ខែមេសា ឆ្នាំ២០១០ ត្រូវបានធ្វើវិសោធនកម្មដោយព្រះរាជក្រមលេខ នស/រកម/០៨១១/០១៧ ចុះថ្ងៃទី ០១ សីហា ២០១១ ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter