ឯកសារទើបបញ្ចូលថ្មី

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយស្តីពី សៀវភៅសិក្សា និងមគ្គុទេសក៍សម្រាប់ការអភិវឌ្ឍសៀវភៅសិក្សាគោល

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ ក្រសួងអប់រំ យុវជន និងកីឡា

បញ្ហាប្រឈមសម្រាប់ប្រប័ន្ធអប់រំរបស់ប្រទេសកម្ពុជា គឺការធ្វើយ៉ាងណាដើម្បីផលិត និងចែកចាយសៀវភៅសិក្សាគោលដែលមានគុណភាពខ្ពស់ក្នុងចំនួនគ្រប់គ្រាន់ ដែលអាចឆ្លុះបញ្ចាំងនូវវិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តរៀនបែបថ្មី។ បញ្ហាប្រឈមនេះត្រូវបានគ្រប់គ្រងយ៉ាងល្អបំផុតនៅក្នុងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដែលធ្វើការក្នុងកិច្ចសហការជាមួយផ្នែកស្តង់ដា និងការប្រឡង។ ការគាំទ្រផ្នែកថវិកាសម្រាប់កំណើនចំនួនសៀវភៅសិក្សា ពិតជាត្រូវការជាចាំបាច់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ឯកសារពិគ្រោះយោបល់ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)

ឯកសារនេះគឺជាឧបករណ៍សម្រាប់អ្នកបណ្តុះបណ្តាល និងមន្រ្តីសម្របសម្រួល និងប្រឹក្សាយោបល់ ដែលផ្តល់ការបណ្តុះបណ្តាល និងគាំទ្រក្នុងការរៀបចំ ការប្រារព្ធ និងការវាយតម្លៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្រងអត្ថបទសម្រាប់អ្នកជំនាញតស៊ូមតិ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៤  / ប្រភពៈ អង្គការ ផេក កម្ពុជា (PACT)

នៅក្នុងសៀវភៅនេះ នឹងមាននូវការពិភាក្សាអំពីគោលការណ៍ និងបចេ្ចកទេសគ្រប់គ្រងយុទ្ធនាការតស៊ូមតិប្រកបដោយជោគជ័យ ព្រមទាំងពិនិត្យមើលយុទ្ធសាស្រ្តផ្សេងៗ សម្រាប់ធ្វើការស្រាវជ្រាវ និងការធ្វើផែនការ ការជ្រើសរើសកម្រងសកម្មភាពដែលមានប្រសិទ្ធភាព ការកំណត់អង្គគោលដៅ​និងការវាយតម្លៃលទ្ធផលនៃយុទ្ធនាការតស៊ូមតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការដោះស្រាយសម្ពាធក្នុងប្រទេស និងការទទួលផលពីការពង្រឹងហិរញ្ញវត្ថុពិភពលោក

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ ធនាគារពិភពលោក

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវប៉ាន់ស្មានថាបានខ្ពស់បំផុតសម្រាប់ ៦ ឆ្នាំចុងក្រោយនេះ គឺប្រហែល ៧.៤ភាគរយនៅឆ្នាំ ២០១៣ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងភាពវឹកវរផ្នែកពលកម្មក៏ដោយ។ កំណើននេះត្រូវបាននាំមុខដោយការនាំាចេញសម្លៀកបំពាក់ដែលកំពុងបន្ថែមល្បឿន និងផ្នែកទេសចរបន្តកើនឡើង។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter