ឯកសារទើបបញ្ចូលថ្មី
ការសិក្សាស្ដីពីវិវាទដីធ្លីនៅក្នុងខេត្ដចំនួន ៤ នៃប្រទេសកម្ពុជា៖ ការដៅលើផែនទី ផលប៉ះពាល់ និងដំណោះស្រាយដែលអាចធ្វើទៅបាន
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ អង្គការជីវិតថ្លៃថ្នូរ និង វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាដើម្បីរួមចំណែកដោះស្រាយវិវាទដីធ្លី អង្គការជីវិតថ្លៃថ្នូរ (LWD) និងអង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) បានធ្វើការសិក្សាមួយស្តីពីវិវាទដីធ្លីនៅក្នុងតំបន់ប្រតិបត្តិដែលបានជ្រើសរើស របស់អង្គការជីវិតថ្លៃថ្នូរ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីក្របខណ្ឌច្បាប់ និងបទបញ្ញត្តិនានាដែលមានទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លី ការទទួលបានដីធ្លី និងដំណោះស្រាយវិវាទដីធ្លី ជាពិសេសនៅទីជនបទ។
ទាញយកៈ អង់គ្លេស | ខ្មែរដីដែលមិនអាចដាំដំណាំបាន៖ ការពិនិត្យទៅលើសម្បទានដីសង្គមកិច្ច
ឆ្នាំបោះពុម្ភផ្សាយ៖ 2015 / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូកាលពីខែ មីនា ឆ្នាំ ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ដែលមានសក្តានុពលល្អ ដោយមានគោលបំណងបែកចែកដីជូនប្រជាពលរដ្ឋកម្ពុជាដែលក្រីក្រ និងគ្មានដីតាមរយៈសម្បទានដីសង្គមកិច្ច។ ១ ទោះជាយ៉ាងណា ក៏ដោយ កម្មវិធីសម្បទានដីសង្គមកិច្ចខ្លះ នៃកម្មវិធីសម្បទានដីសង្គមកិច្ចជំហានទី១ ត្រូវបានអនុវត្តដោយមិនធ្វើការពិចារណាទាល់តែសោះ ទៅលើក្របខណ្ឌគតិយុត្តិ និងមិនបានជោគជ័យ។ ២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា កម្មវិធីដីសម្បទានសង្គមកិច្ចអាចចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ តាមរយៈការផ្ទេរដីទៅឲ្យប្រជាពលរដ្ឋកម្ពុជាដែលគ្មានដីសម្រាប់កសាងលំនៅស្ថាននិងប្រកបរបរកសិកម្ម។
ទាញយកៈ អង់គ្លេស | ខ្មែរការយល់ឃើញអំពីអំពើពុករលួយ ក្នុងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ តម្លាភាពកម្ពុជារបាយការណ៍នេះ (i)ពិពណ៍នាអំពីបរិស្ថានដែលអាជីវកម្មធ្វើប្រតិបត្តិការនៅក្នុងនោះ (ii)កំណត់អត្តសញ្ញាណនិងវិភាគអំពីស្ថានភាពផ្សេងៗគ្នា ដែលសហគ្រាសធ្លាប់មានបទពិសោធន៍ជួបប្រទះអំពើពុករលួយ និងផលប៉ះពាល់នៃអំពើពុករលួយទាំងនោះទៅលើសហគ្រាស (iii)វាយតម្លៃពីប្រតិកម្ម និងការឆ្លើយតបរបស់វិស័យអាជីវកម្មទៅនឹងអំពើពុករលួយ និងអត្ថិភាពនៃគោលនយោបាយ ហើយចុងបញ្ចប់ (iv)ផ្តល់អនុសាសន៍គោលនយោបាយថាតើសហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលអាចដោះស្រាយបញ្ហាអំពើពុករលួយបានយ៉ាងដូចម្តេច?
ទាញយកៈ អង់គ្លេស | ខ្មែរចោទសួរអំពើពុករលួយ៖ការស្ទង់មតិថ្នាក់ជាតិ ស្តីពីការយល់ឃើញរបស់យុវជនអំពីអំពើពុករលួយ និងសុចរិតភាពនៅប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ អង្គការតម្លាភាពកម្ពុជានៅកម្ពុជា ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣០ឆ្នាំ ហើយជាង ៣០ភាគរយនៃពលរដ្ឋត្រូវបានគេចាត់ទុកថាជាយុវជន។ ដើម្បីសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សុចរិតភាព និងទប់ស្កាត់អំពើពុករលួយ ការធ្វើការជាមួយយុវជនឲ្យបានកាន់តែច្រើន គឺជារឿងដែលចាំបាច់។ ការស្ទង់មតិយុវជនស្តីពីសុចរិតភាពនេះ ធ្វើឡើងដើម្បីស្វែងយល់និងប៉ាន់ប្រមាណ ឥរិយាបថ និងការយល់ឃើញអំពីសុចរិតភាព និងអំពើពុករលួយក្នុងចំណោមក្រុមប្រជាជនដ៏សំខាន់នេះ ។ ការស្ទង់មតិតាមរូបភាពតំណាងថ្នាក់ជាតិលើកដំបូងគេនៅកម្ពុជានេះ បានសម្ភាសយុវជន ១២០០នាក់ អាយុពី ១៥ ដល់ ៣០ឆ្នាំនៅទូទាំងប្រទេស។ លទ្ធផលនៃការអង្កេតនេះ អាចផ្តល់នូវភស្តុតាង និងទិន្នន័យសម្រាប់អង្គភាពរដ្ឋាភិបាលនិងអង្គការនានាដែលមានបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីយុវជន និងដើម្បីកំណត់វិស័យ សំខាន់ៗសម្រាប់តម្រ ង់ទិសកិច្ចផ្តួចផ្តើមសកម្មភាពប្រឆាំង អំពើពុករលួយ។
ទាញយកៈ អង់គ្លេស | ខ្មែរអំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការតម្លាភាពកម្ពុជារបាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និងឥរិយាបទប្រកបដោយគណនេយ្យភាពនោះអំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។ អង្គការតម្លាភាពកម្ពុជាបានបង្កើតអនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពីរបាយការណ៍វាយតម្លៃនេះ។ អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមានអភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមានសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។
ទាញយកៈ អង់គ្លេស | ខ្មែរ




