ឯកសារទើបបញ្ចូលថ្មី
យុត្តិធម៌ និងអំពើពុករលួយ៖ បញ្ហាប្រឈមចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិរបាយការណ៍េនះ ជាលទ្ធផលនៃដំេណើរទស្សនកិច្ច ការស្រាវជា្រវ និងបទសមា្ភសជាបន្តបនា្ទប់ បានពិនិត្យជាដំបូងលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងសន្និដ្ឋានថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែង ក្នុងប្រព័ន្ធយុត្តិធម៌ និងមានឆនា្ទនុសិទ្ធិ និងឥទ្ធិពលលើផ្នែកស្ទើរតែទាំងអស់របស់ចៅក្រម ។
ទាញយកៈ អង់គ្លេស | ខ្មែរការវិភាគស្ថិតិស្តីពីវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៣
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាគោលបំណងនៃរបាយការណ៍នេះ គឺសំដៅផ្តល់ឯកសារជាភស្តុតាងអំពីវិវាទដីធ្លីសារពត៌មានដែលបានបោះផ្សាយ កិច្ចប្រជុំជាមួយសមាជិកបណ្តាញសិទ្ធិដីធ្លីនិងលំនៅឋាន (LAHRiN) និងតាមរយៈការចុះប្រមូលទិន្នន័យផ្ទាល់។ របាយការណ៍នេះ សំដៅបង្កើនការយល់ដឹង និងស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នទាក់ទិននឺងវិវាទដីធ្លី និងបំពេញមុខងារជាធនធានមួយសម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀតដែលធ្វើការលើបញ្ហាដីធ្លី រួមមានជាអាទិ៍ រាជរដ្ឋាភិបាល និងមន្រ្តីរាជការ ម្ចាស់ជំនួយ សមាជិកបណ្តាញ LAHRiN សង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវ។ របាយការណ៍នេះ ក៏នឹងផ្តល់ផងដែរនូវកម្រងឯកសារដែលវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងក្រុមផ្សេងទៀតអាចប្រើដើម្បីអាចធ្វើការងារតស៊ូមតិដើម្បីលើកស្ទួយសុវត្ថិភាពនៃការកាន់កាប់ដីធ្លីសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរករណីអភិវឌ្ឍន៍នៅតំបន់ព្រៃឡង់៖ តើប្រជាជនទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនៅទីនោះដែរឬទេ?
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាដូចករណីនៅតំបន់ជនជាតិដើមភាគតិចជាច្រើននៅកម្ពុជា សហគមន៍ព្រៃឡង់ជំទាស់នឹងវត្តមានសម្បទានដីសេដ្ឋកិច្ចនៅលើទឹកដីរបស់ពូកគេ និងមានកង្វល់ជាខ្លាំងអំពីសន្តិសុខរបស់ពួកគេទៅអនាគត។ ប្រជាជនដែលបានចូលរួមក្នុងការសិក្សានេះភាគច្រើនយល់ថា ការបាត់បង់ព្រៃឈើមិនបាននាំមកនូវអ្វីក្រៅពីមហន្តរាយឡើយ។ ដូចជាអ្វីដែលបានកើតឡើងនៅតំបន់ផ្សេងទៀតដែរ ក្រៅពីមិនបានផ្តល់ផលប្រយោជន៍ដល់សហគមន៍ជនបទ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចត្រូវបានមើលឃើញថាបានបង្កឱ្យសហគមន៍បាត់បង់ដីធ្លី និងធ្លាក់ក្នុងភាពក្រីក្រ។
ទាញយកៈ អង់គ្លេស | ខ្មែរការរំលោភយកដីធ្លី និងភាពក្រីក្រនៅកម្ពុជាៈ ការអភិវឌ្ឍក្លែងក្លាយ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៩ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)រដ្ឋាភិបាលតែងតែដោះសារជានិច្ច ដោយម្តងនិយាយយ៉ាងនេះ ហើយក្រោយមកនិយាយយ៉ាងនោះ ពេលត្រូវបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន ដែលពួកគេបានកាន់កាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួចបញ្ជូនឱ្យទៅរស់នៅតំបន់ឆ្ងាយៗ ខ្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានដើម្បីរស់នៅ ព្រមទាំងបាត់បង់ដីស្រែចម្ការសម្រាប់ទ្រទ្រង់គ្រួសារ និងបន្តឱ្យកូនចៅជំនាន់ក្រោយ— តើនេះជាការចាំបាច់សម្រាប់ “ការអភិវឌ្ឍ” ឬ ?
ទាញយកៈ អង់គ្លេស | ខ្មែរការបំផ្លាញព្រៃឈើ និងដើមជ័រទឹក តំបន់ព្រៃផ្តល់ផល ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាដោយឃើញមានបញ្ហាបាត់បង់ព្រៃឈើ និងផលប៉ះពាល់បរិស្ថាន សង្គម និងវប្បធម៌ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនជាតិភាគតិចដែលនៅតំបន់នោះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានសម្របសម្រួលអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ អង្គការដៃគូដែលធ្វើកិច្ចការលើគម្រោងដីធ្លី និងធនធានធម្មជាតិបានចុះស៊ើបអង្កេតប្រមូលពត៌មានពិតប្រាកដ ដែលអាចជឿជាក់បានដើម្បីប្រើប្រាស់ជាភស្តុតាងជាក់លាក់ ក្នុងការតស៊ូមតិ ដើម្បីឱ្យមានដំណោះស្រាយ។
ទាញយកៈ អង់គ្លេស | ខ្មែរ




