ឯកសារទើបបញ្ចូលថ្មី
នៅតែកំពុងបាត់បង់ដីធ្លីៈ ការបណ្តេញចេញដោយបង្ខំ និងការគម្រាមកំហែងនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ គណៈកម្មាធិការប្រព្រឹទ្ធកម្មសិទ្ធិមនុស្សកម្ពុជា (CHRAC)របាយការណ៍នេះ បានស្វែងរកការស្រាវជ្រាវ និងបានពណ៌នានូវករណីដទៃទៀតជាច្រើននៅក្នុងពាក្យបណ្តឹងឆ្នាំ ២០០៩ ហើយនឹងដើម្បីធ្វើការស៊ើបអង្កេត នូវអ្វីៗដែលបានកើតឡើងចាប់តាំងពីពេលនោះផងដែរ។ តើមានបញ្ហាជាក់លាក់អ្វីខ្លះ ដែលជាប់ទាក់ទិនទៅនឹងពាក្យបណ្តឹងទាំងនោះ? នៅពេលដែលសហគមន៍ទាំងឡាយស្វែងរកការទាក់ទងជាមួយរដ្ឋាភិបាលរបស់ខ្លួនតាមរយៈនីតិវិធីច្បាប់ តើបានលទ្ធផលអ្វីខ្លះទៅ?
ទាញយកៈ អង់គ្លេស | ខ្មែរការវាយតម្លៃអំពើពុករលួយ ក្នុងវិស័យឯកជននៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៦ / ប្រភពៈ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះ វិស័យឯកជនកម្ពុជាជូបប្រទះឩបសគ្គនានាមួយចំនួនក្នុងការអភិវឌ្ឍន៍ ដែលក្នុងនោះអំពើពុករលួយ ជាឩបសគ្គដ៏ចម្បងមួយ។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជនអំពីពុករលួយ របាយការណ៍នេះផ្ តល់ពន្លឺអំពីលក្ខណៈ មូលហេតុ និងវិសាលភាពនៃអំពើពុករលួយ រួមទាំងអនុសាសន៍ជាក់ស្តែងមួយចំនួន ក្នុងការទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យឯកជននៅកម្ពុជានេះ។
ទាញយកៈ អង់គ្លេស | ខ្មែរការសិក្សាស្រាវជ្រាវពីស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកកម្ពុជា ស្តីពី”ការធ្វើតេស្តដោយបង្ខំ”
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៧ / ប្រភពៈ អង្គការ ខារ៉ាមកម្ពុជាស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកទាក់ទងនឹងការធ្វើតេស្តដោយបង្ខំ ជាសមិទ្ធិផលមួយរបស់អង្គការ ខារ៉ាមកម្ពុជាដែលផលិត ក្នុងគោលបំណងធ្វើការទាក់ទាញមតិគាំទ្រ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ពលករទាក់ទងនឹងមេរោគអេដស៏/ជម្ងឺអេដស៏ និងជម្ងឺកាមរោគ។ ការសិក្សាបានធ្វើឡើងជាលក្ខណៈថ្នាក់តំបន់ និងប្រទេស ដែលក្នុងនោះដែរបានផ្តោតលើដំណើរការនៃនីតិវិធីការធ្វើតេស្តចំពោះពលករដែលត្រូវទៅធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសាធារណៈរដ្ឋកូរ៉េ។
ទាញយកៈ អង់គ្លេស | ខ្មែរចំណាកស្រុកដើម្បីការងារ របស់ប្រទេសកម្ពុជាៈ ការវិភាគអំពីក្របខណ្ឌគតិយុត្ត
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ អង្គការ មូលនិធិអាស៊ីរបាយការណ៍នេះ ផ្តោតសំខាន់ទៅលើការធ្វើចំណាកស្រុករបស់ស្រ្តីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី (ដើម្បីធ្វើការងារជាអ្នកបម្រើតាមផ្ទះ) ការធ្វើចំណាកស្រុករបស់បុរសកម្ពុជាទៅកាន់ប្រទេសថៃ (ដើម្បីធ្វើការក្នុងវិស័យកសិកម្ម) ដោយធ្វើការវិភាគទៅលើវិធានទាំងឡាយ ដែលគ្រប់គ្រងការធ្វើចំណាកស្រុកប្រក្រតី និងការកំណត់អំពីច្បាប់ ដែលអាចប្រើប្រាស់ដើម្បីការពារជនរងគ្រោះ ដើម្បីធ្វើចំណាកស្រុកមិនប្រក្រតី និងដែលអាចប្រើប្រាស់ប្រឆាំងនឹងជនដែលប្រព្រឹត្តល្មើស និងទទួលផលចំណេញពីសកម្មភាពនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរពលករកុមារនៅសិប្បកម្មឡឥដ្ឋៈ មូលហេតុ និងផលវិបាក
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៧ / ប្រភពៈ អង្គការលីកាដូ និង អង្គការទស្សនៈពិភពលោកកម្ពុជាដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងដើម្បីសុខាមាលភាពកម្ពុជា អង្គការលីកាដូ និងអង្គការទស្សនៈពិភពលោកកម្ពុជា បានចាត់តាំងក្រុមស្រាវជ្រាវមូយដែលដឹកនាំដោយបណ្ឌិត ប៉ូច ប៊ុណ្ណាក់ ដើម្បីធ្វើការសិក្សាពីកុមារដែលធ្វើការងារនៅក្នុងសិប្បកម្មឡឥដ្ឋ។ ការសិក្សានេះត្រូវបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០០៧ ដើម្បីកំណត់ពីមូលហេតុ និងផលវិបាកនៃពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ នៅស្រុកសង្កែ និងស្រុកបាត់ដំបង ដែលជាតំបន់នៅជុំវិញទីរួមខេត្តបាត់ដំបង។
ទាញយកៈ អង់គ្លេស | ខ្មែរ