ឯកសារទើបបញ្ចូលថ្មី

ការវិភាគលើច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រង (ច្បាប់ថវិកាជាតិ) ឆ្នាំ២០១០

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

ច្បាប់ថវិកាឆ្នាំ២០១០ បង្ហាញថារាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងប្រមូលចំណូលបានជិត ២ពាន់លានដុល្លារអាមេរិកក្នុងការប្រតិបត្តិនៅឆ្នាំ ២០១០។ ការចំណាយនូវប្រាក់ចំណូល ដែកទទួលបានពីពន្ធ កម្រៃថ្លៃឈ្នួលផ្សេងៗ និងប្រាក់ពិន័យបង់ដោយប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រមទាំងជំនួយឥតសំណង និងប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍ គឺជាឩបករណ៍ដ៏មានសក្តានុពលបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅ និងវត្ថុបំណង ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលច្បាប់ថវិកាឆ្នាំ​២០១០នេះ ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការវិភាគការអនុវត្តថវិកាឆ្នាំ២០០៧ និងច្បាប់ថវិកាឆ្នាំ២០០៨

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៨  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

ការវិភាគនេះវាយតម្លៃវិភាជន៍ថវិកាជាតិឆ្នាំ២០០៨ និងការអនុវត្តថវិកាឆ្នាំកន្លងទៅ។ ការវិភាគនេះ ធ្វើសេចក្តីសន្និដ្ឋានសំខាន់ៗចំនួនពីរៈ សេចក្តីសន្និដ្ឋានទីមួយបញ្ជាក់ថា ការចំណាយមូលធនជាក់ស្តែងក្នុងឆ្នាំ២០០៧ មានភាពខុសប្លែកខ្លាំងពីចំនួនថវិកាដែលបានគ្រោងទុក ជាពិសេសសម្រាប់ក្រសួងចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ ក្នុងឆ្នាំ២០០៧ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានចំណាយថវិកាចំនួន២៣លានដុល្លារសហរដ្ឋអាមេរិក តិចជាងការគ្រោងទុកនៅក្នុងថវិកាមូលធនឆ្នាំ ២០០៧ របស់ក្រសួងទាំងពីរ។ សេចក្តីសន្និដ្ឋានទីពីរបង្ហាញថា ផែនការថវិការបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០០៨ មិនទាន់មានការផ្សារភ្ជាប់ឱ្យបានគ្រប់គ្រាន់នៅឡើយទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យបានយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គំនូស​ផែនទី​នៃ​ពត៌មាន​ស្តីពី​ថវិកាក្នុងវិស័យសុខាភិបាល

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

ការសិក្សាលើគំនូសផែនទីនៃពត៌មាន​ស្តីពីថវិកាក្នុងវិស័យសុខាភិបាលនេះ ត្រូវបានធ្វើឡើងក្នុងកំឡុងពេលចាប់ពីខែធ្នូ ឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០០៩ ក្នុងគោលបំណងផ្តល់នូវទិដ្ឋភាពទូទៅមួយស្តីពីឯកសារថវិកាដែលមានជាសាធារណៈ ដើម្បីជំនួយដល់ការយល់ដឹងបន្ថែមរបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីដំណើរការរៀបចំផែនការ និងធ្វើថវិកានៅក្នុងវិស័យសុខាភិបាល ដែលប្រការនេះនឹងអនុញ្ញាតឱ្យកម្មវិធីអភិវឌ្ឍន៍នានារបស់ពួកគេអាចបំពេញបន្ថែមលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៨  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់នេះមានគោលដៅកំណត់ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហើយដែលក្នុងច្បាប់នេះហៅកាត់ថា “ក្រុមប្រឹក្សា”។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម​​ប្រឹក្សា​ឃុំ សង្កាត់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ច្បាប់នេះមានគោលបំណងកំណត់ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter