ឯកសារទើបបញ្ចូលថ្មី
កុមារភាពនៅក្នុងពន្ធនាគារ៖ ការចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូនៅប្រទេសកម្ពុជាបច្ចុប្បន្ន មានក្មេងៗជាច្រើនកំពុងរស់នៅក្នុងពន្ធនាគារជាមួយម្ដាយរបស់អ្នកទាំងនោះ ដោយសារតែមានការយល់ដឹងតិចតួចនៅឡើយ ក្នុងចំណោមអាជ្ញាធរ និងសង្គមជាទូទៅអំពីផលប៉ះពាល់រយៈពេលវែង និងរយៈពេលខ្លីពី ជីវិតក្នុងពន្ធនាគារទៅលើកុមារ។ក្នុងបរិបទនេះ មិនមែនមានតែប្រទេសកម្ពុជាទេ ដែលរហូតមកទល់បច្ចុប្បន្ននេះមានការសិក្សាស្រាវជ្រាវមួយចំនួនប៉ុណ្ណោះអំពីផលប៉ះពាល់ទៅលើកុមារដែលបានចំណាយពេលកុមារភាពរបស់អ្នកទាំងនោះជាច្រើនឆ្នាំរស់នៅក្នុងពន្ធនាគារ។
ទាញយកៈ អង់គ្លេស | ខ្មែរទំនប់វារីអគ្គិសនីសេសានក្រោម២៖ ស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋមូលដ្ឋាន
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជាគោលបំណងសំខាន់នៃការសិក្សានេះ គឺស្វែងយល់ពីស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងដើម្បីបង្ហាញពីទស្សនៈ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើគម្រោង ផលប៉ះពាល់ ការផ្ដល់សំណង និងការតាំងទីលំនៅថ្មី។
ទាញយកៈ អង់គ្លេស | ខ្មែរផ្លូវរបត់? សិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិធនធានធម្មជាតិនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ សមាគមអាដហុករបាយការណ៍នេះ មានបំណងនឹងអធិប្បាយ អនុលោមតាមទស្សនវិស័យអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស ដើម្បីឲ្យមានលក្ខណៈទូលំទូលាយ ពាក់ព័ន្ធនឹងបញ្ហាសម្បទានសេដ្ឋកិច្ច វិវាទដីធ្លី ការបណ្តេញចេញពីលំនៅដ្ឋាន ដោយបង្ខំ និងការទន្ទ្រានលើ ធនធានធម្មជាតិ។ ទោះជាយ៉ាងនេះក្តី ឧស្សាហកម្មរុករកធនធានរ៉ែ គឺស្ថិតនៅក្រៅ វិសាលភាពរបាយការណ៍នេះ។
ទាញយកៈ អង់គ្លេស | ខ្មែរប្រទេសជាតិលក់
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៩ / ប្រភពៈ ក្លូបលវីតណេស (Global Witness)របាយការណ៍នេះសម្អាងលើការស៊ើបអង្កេតដែលបានធ្វើដោយអង្គការ Global Witness (សាក្សីពិភពលោក) នៅក្នុងឆ្នាំ ២០០៨ ហើយរបាយការណ៍នេះផ្តោតលើមួយផ្នែកនៃបាតុភូតដ៏ធំទូលាយនេះ គឺវិស័យប្រេង ឧស័្មន និងធាតុរ៉ែដែែលកំពុងលូតឡើង។ របាយការណ៍នេះ លើកហេតុផលដើម្បីឱ្យរដ្ឋាភិបាលកម្ពុជា ហើយនិងទាយកអន្តរជាតិរបស់ប្រទេសកម្ពុជា ពង្រឹងអភិបាលកិច្ចលើធនធានទាំងនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា៖ ទាមទារឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយដែលមានបទដ្ឋានអន្តរជាតិសម្រាប់កម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៥ / ប្រភពៈ អង្គការផេកកម្ពុជា អង្គការPADCO និងអង្គការCHRACកិច្ចខិតខិប្រឹងប្រែងនានាដែលជំរុញអោយមានច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ពង្រាងច្បាប់នីមួយៗដែលបានបង្កើតឡើងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ គឺជាពង្រាងដែលស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។ រាជរដ្ឋាភិបាលបានបញ្ជាក់ថាការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយមួយដែលស្របតាមបទដ្ឋានអន្តរជាតិ គឺជាអាទិភាពដ៏ចម្បងនៅក្នុងយុទ្ធសាស្រ្តចតុកោណសម្រាប់កំណើនរបស់ខ្លួន។ រាជរដ្ឋាភិបាលក៏បានសន្យាផងដែរ ថានឹងសហការយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់នៅលើពង្រាងច្បាប់នេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ




