គោលការណ៍ណែនាំស្តីពីការរាយការណ៍ ដែលគោរពតាមសមភាពយេនឌ័រ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២១  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលការណ៍ណែនាំស្តីពីការរាយការណ៍ ដែលគោរពតាមសមភាពយេនឌ័រ

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ព័ត៌មានថវិកាសម្រាប់ប្រជាពលរដ្ឋ៖ ថវិកាជាតិឆ្នាំ២០២១

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២១  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

ព័ត៌មានថវិកាសម្រាប់ប្រជាពលរដ្ឋ៖ ថវិកាជាតិឆ្នាំ២០២១ គឺជាឧបករណ៍សម្រាប់លើកកម្ពស់ចំណេះដឹងផ្នែកថវិកា ដែលត្រូវបានរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋភាគច្រើនមានលទ្ធភាពយល់ដឹងអំពីព័ត៌មានថវិកាដែលមានឥទ្ធិពលលើជីវភាពរបស់ពួកគាត់។ ព័ត៌មានថវិកាសម្រាប់ប្រជាពលរដ្ឋផ្ដល់នូវព័ត៌មានសង្ខេប និងងាយយល់ដោយរៀបចំទិន្នន័យថវិការដ្ឋឱ្យសមស្របទៅតាមបរិបទ និងប្រើប្រាស់ក្រាហ្វិកសាមញ្ញៗ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្ដីពី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២០  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលបំណងនៃការសិក្សានេះ គឺដើម្បី៖

(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា

(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង

(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការ​លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្រ្ដីនៅក្នុងកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៩  / ប្រភពៈ វិទ្យាស្ថានសភាកម្ពុជា

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល (SDG) បានកំណត់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្ដី ជាគោលដៅមួយក្នុងចំណោមគោលទាំង១៧ ហើយបានបញ្ជាក់ថាវាជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងធានាថាប្រជាជនទាំងអស់ទទួលបានសន្ដិភាព និងវិបុលភាពនៅឆ្នាំ២០៣០ [1]។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍លទ្ធផលនៃសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ព្រមទាំងរៀនអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព

“តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?” គឺជាចំណងជើងរបស់សៀវភៅរូបភាពដែលបង្ហាញអំពីចំណូល ដែលបានមកពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ សៀវភៅនេះបានចងក្រងឡើងសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដែលផ្តោតសំខាន់ទៅលើសិទ្ធិក្នុងការចូលរួម និងក្នុងទទួលបានព័ត៌មាន ការយល់ដឹងពីការគ្រប់គ្រង និងការប្រើប្រាស់កម្រៃដែលបានមកពីការទាញយកផលរ៉ែធម្មជាតិ ដោយតម្លាភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ

សៀវភៅនេះជាការដកស្រង់នូវចំណុចសំខាន់ៗនៃតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជាពិសេស ក្រុមប្រឹក្សាស្រុក ក្នុងការលើកកម្ពស់គណនេយ្យភាព និងការចូលរួមនៅមូលដ្ឋាន ក្នុងគោលបំណងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងធ្វើឱ្យសម្រេចបាននូវគោលដៅ និងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតាមបែបប្រជាធីបតេយ្យនៅថ្នាក់ក្រោមជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

តើអ្នកបានដឹងអ្វីខ្លះអំពីថវិកាឃុំរបស់អ្នក ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សិទ្ធិរបស់អ្នក ថវិកានិងការងាររបស់មណ្ឌលសុខភាព ក៏ដូចជាសិទ្ធិរបស់អ្នកនៅមណ្ឌលសុខភាព និង ថវិការបស់សាលារៀន ព្រមទាំងសិទ្ធិរបស់អ្នកនៅសាលារៀន -ល-?

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិក្នុងការដឹងរបស់ប្រជាជនទូទៅ៖ គោលការណ៍ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មាត្រា ១៩

គោលការណ៍ទាំងនេះ ត្រូវបានបង្កើតដំបូងនៅឆ្នាំ ១៩៩៩ និងបានកែសម្រួលថ្មីនៅក្នុងឆ្នាំ ២០១៥។ គោលការណ៍ទាំងនេះត្រូវបានអនុម័តដោយ លោក Abid Hussain ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាពបញ្ចេញមតិនៅក្នុងរបាយការណ៍របស់លោកជូនកិច្ចប្រជុំឆ្នាំ ២០០០ របស់ស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (E/CN.4/2000/63) និងត្រូវបានលើកឡើងដោយគណៈកម្មការ នៅក្នុងសេចក្តីសម្រេចឆ្នាំ ២០០០ របស់ខ្លួន ស្តីពីសេរីភាពបញ្ចេញមតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការយល់ឃើញអំពីសេរីភាពបញ្ចេញមតិលើប្រព័ន្ធព័ត៌មានវិទ្យា និង ការចូលរួមនយោបាយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

គំរោងស្រាវជ្រាវនេះមានបំណងដោះស្រាយកង្វះព័ត៌មាន អំពីការប្រើប្រាស់អីុធើណែតដោយការស្ទង់មតិអ្នកប្រើប្រាស់នៅកម្ពុជាលើបញ្ហាសំខាន់ៗ មួយចំនួន ដើម្បីផ្តល់ព័ត៌មានបន្ថែមទៀតសំរាប់ការពិភាក្សាអំពីអនាគតអីុនធើណែតក្នុងប្រទេសកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter