ព័ត៌មានថវិកាសម្រាប់ប្រជាពលរដ្ឋ៖ ថវិកាជាតិឆ្នាំ២០២១ គឺជាឧបករណ៍សម្រាប់លើកកម្ពស់ចំណេះដឹងផ្នែកថវិកា ដែលត្រូវបានរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋភាគច្រើនមានលទ្ធភាពយល់ដឹងអំពីព័ត៌មានថវិកាដែលមានឥទ្ធិពលលើជីវភាពរបស់ពួកគាត់។ ព័ត៌មានថវិកាសម្រាប់ប្រជាពលរដ្ឋផ្ដល់នូវព័ត៌មានសង្ខេប និងងាយយល់ដោយរៀបចំទិន្នន័យថវិការដ្ឋឱ្យសមស្របទៅតាមបរិបទ និងប្រើប្រាស់ក្រាហ្វិកសាមញ្ញៗ។
ទាញយកៈ អង់គ្លេស | ខ្មែរ
Through a nationally representative survey of 1,596 individuals residing across all 25 provinces of Cambodia, this survey report aims to: a) understand and quantify citizens’ perceptions and attitudes regarding the transparency and accountability of budgets in Cambodia; and b) understand and quantify citizens’ awareness and experience in dealing with budget and budgeting issues in the country.
ទាញយកៈ អង់គ្លេស | ខ្មែរ
ព័ត៌មានថវិកា ឃុំ សង្កាត់ ក្រុង ស្រុក
ទាញយកៈ អង់គ្លេស | ខ្មែរ
កូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការរាយការណ៍ ត្រូវបានគេទទួលស្គាល់កាន់តែច្រើនច្រើនឡើងថាជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការទប់ស្កាត់ និងការស៊ើបរកអំពើពុករលួយ ក៏ដូចជាការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត។ អត្ថបទនេះនឹងធ្វើសេចក្ដីពន្យល់ថាតើអ្វីទៅជាការរាយការណ៍? តួនាទីរបស់ការរាយការណ៍នៅក្នុងការប្រឆាំងអំពើពុករលួយ? ការរាយការណ៍នៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា? តើគោលនយោបាយណ៍ដូចម្ដេចដែលចាត់ទុកជាគោលនយោបាយ និងទម្រង់បែបបទល្អសម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការការពារអ្នករាយការណ៍? និងហេតុអ្វីបានជាអាជីវកម្មត្រូវមានគោលនយោបាយការពារអ្នករាយការណ៍?
ទាញយកៈ អង់គ្លេស | ខ្មែរ
ការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ នេះ គឺជាការវាយតម្លៃលើកទី ២ សម្រាប់កម្ពុជា។ គោលបំណងចម្បងនៃការវាយតម្លៃនេះ គឺការស្វែងរកធាតុចូលបន្ថែម សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែនការសកម្មភាពសម្រាប់ជំហានបន្ទាប់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីតាមដានវឌ្ឍនភាពការងារកែទម្រង់ ផ្អែកលើរបាយការណ៍នៃការវាយតម្លៃលើកទី ១ កន្លងមក។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅនេះគឺជាការណែនាំអំពីការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ ចំពោះក្រុមហ៊ុនចាស់ និងក្រុមហ៊ុនថ្មី និងបង្ហាញពីវិធីប្រើប្រាស់ក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ថវិកាឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើងប្រកបដោយមហិច្ឆតានៅក្នុងទិសដៅដ៏ជាក់លាក់ គឺគាំទ្រដល់ការបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សម្តៅធានាឱ្យបាននូវការផ្តល់សេវាសាធារណៈកាន់តែមានគុណភាព និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន និងដើម្បីសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្ត ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣។
ទាញយកៈ អង់គ្លេស | ខ្មែរ
“តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?” គឺជាចំណងជើងរបស់សៀវភៅរូបភាពដែលបង្ហាញអំពីចំណូល ដែលបានមកពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ សៀវភៅនេះបានចងក្រងឡើងសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដែលផ្តោតសំខាន់ទៅលើសិទ្ធិក្នុងការចូលរួម និងក្នុងទទួលបានព័ត៌មាន ការយល់ដឹងពីការគ្រប់គ្រង និងការប្រើប្រាស់កម្រៃដែលបានមកពីការទាញយកផលរ៉ែធម្មជាតិ ដោយតម្លាភាព។
ទាញយកៈ អង់គ្លេស | ខ្មែរ
ប្រព័ន្ធសុចរិតភាពសាជីវកម្ម (CIS) ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យមានសុចរិតភាពនៅក្នុងការប្រកបអាជីវកម្ម។ ការអនុវត្តប្រព័ន្ធនេះបានបង្ហាញនូវការជួយសន្សំសំចៃ និងកាត់បន្ថយនូវសាច់ញាតិ និងបក្សពួកនិយម ទំនាស់ផលប្រយោជន៍ និងអំពើពុករលួយ។ បច្ចុប្បន្ន អង្គការតម្លាភាពកម្ពុជាបាន និងកំពុងផ្តល់ជាជំនួយបចេ្ចកទេសដោយមិនគិតថ្លៃដល់ក្រុមហ៊ុនទាំងឡាយ ដើម្បីអនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្មនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ