ការវិភាគនេះវាយតម្លៃវិភាជន៍ថវិកាជាតិឆ្នាំ២០០៨ និងការអនុវត្តថវិកាឆ្នាំកន្លងទៅ។ ការវិភាគនេះ ធ្វើសេចក្តីសន្និដ្ឋានសំខាន់ៗចំនួនពីរៈ សេចក្តីសន្និដ្ឋានទីមួយបញ្ជាក់ថា ការចំណាយមូលធនជាក់ស្តែងក្នុងឆ្នាំ២០០៧ មានភាពខុសប្លែកខ្លាំងពីចំនួនថវិកាដែលបានគ្រោងទុក ជាពិសេសសម្រាប់ក្រសួងចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ ក្នុងឆ្នាំ២០០៧ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំណាយថវិកាចំនួន២៣លានដុល្លារសហរដ្ឋអាមេរិក តិចជាងការគ្រោងទុកនៅក្នុងថវិកាមូលធនឆ្នាំ ២០០៧ របស់ក្រសួងទាំងពីរ។ សេចក្តីសន្និដ្ឋានទីពីរបង្ហាញថា ផែនការថវិការបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០០៨ មិនទាន់មានការផ្សារភ្ជាប់ឱ្យបានគ្រប់គ្រាន់នៅឡើយទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យបានយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។
ទាញយកៈ អង់គ្លេស | ខ្មែរការសិក្សាលើគំនូសផែនទីនៃពត៌មានស្តីពីថវិកាក្នុងវិស័យសុខាភិបាលនេះ ត្រូវបានធ្វើឡើងក្នុងកំឡុងពេលចាប់ពីខែធ្នូ ឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០០៩ ក្នុងគោលបំណងផ្តល់នូវទិដ្ឋភាពទូទៅមួយស្តីពីឯកសារថវិកាដែលមានជាសាធារណៈ ដើម្បីជំនួយដល់ការយល់ដឹងបន្ថែមរបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីដំណើរការរៀបចំផែនការ និងធ្វើថវិកានៅក្នុងវិស័យសុខាភិបាល ដែលប្រការនេះនឹងអនុញ្ញាតឱ្យកម្មវិធីអភិវឌ្ឍន៍នានារបស់ពួកគេអាចបំពេញបន្ថែមលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ទាញយកៈ អង់គ្លេស | ខ្មែរព្រឹត្តិបត្រសង្ខេបអំពីតម្លាភាពថវិកានេះ គឺធ្វើឡើងដោយផ្អែកជាចំបងលើរបកគំហើញសង្ខេបប្រចាំប្រទេសកម្ពុជា របាយការណ៍ស្តីពីអង្កេតលើការផ្សព្វផ្សាយពត៌មានថវិកា (OBS) ឆ្នាំ២០១០ ទាំងមូលដែលផលិតដោយ ភាពជាដៃគូថវិកាអន្តរជាតិ (IBP) និងបច្ចុប្បន្នកម្មលើវឌ្ឍនភាពនៃតម្លាភាពថវិកា ដែលបានសង្កេតឃើញតាំងពីពេលនោះមកដល់ខែឩសភា ឆ្នាំ២០១២ នេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ