បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ការធ្វើឱ្យប្រសើរឡើងនូវភាពរឹងមាំផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ មេសា, ២០១៦  / ប្រភពៈ ធនាគារពិភពលោក

របាយការណ៍បច្ចុប្បន្ននេះត្រូវបានផលិតឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍បច្ចុប្បន្ននេះត្រូវបានបោះពុម្ភផ្សាយ និងចែកចាយយ៉ាងទូលំទូលាយទៅកាន់អាជ្ញាធរកម្ពុជា សហគមន៍ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ការរក្សាបាននូវកំណើនខ្ពស់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ មេសា, ២០១៥  / ប្រភពៈ ធនាគារពិភពលោក

របាយការណ៍បច្ចុប្បន្ននេះត្រូវបានផលិតឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍បច្ចុប្បន្ននេះត្រូវបានបោះពុម្ភផ្សាយ និងចែកចាយយ៉ាងទូលំទូលាយទៅកាន់អាជ្ញាធរកម្ពុជា សហគមន៍ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សេចក្ដីសង្ខេបពីអាជីវកម្ម៖ ការរាយការណ៍

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

ការរាយការណ៍ ត្រូវបានគេទទួលស្គាល់កាន់តែច្រើនច្រើនឡើងថាជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការទប់ស្កាត់ និងការស៊ើបរកអំពើពុករលួយ ក៏ដូចជាការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត។ អត្ថបទនេះនឹងធ្វើសេចក្ដីពន្យល់ថាតើអ្វីទៅជាការរាយការណ៍? តួនាទីរបស់ការរាយការណ៍នៅក្នុងការប្រឆាំងអំពើពុករលួយ? ការរាយការណ៍នៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា? តើគោលនយោបាយណ៍ដូចម្ដេចដែលចាត់ទុកជាគោលនយោបាយ និងទម្រង់បែបបទល្អសម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការការពារអ្នករាយការណ៍? និងហេតុអ្វីបានជាអាជីវកម្មត្រូវមានគោលនយោបាយការពារអ្នករាយការណ៍?

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សៀវភៅណែនាំស្តីពី ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាម Online

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ 2015  / ប្រភពៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សៀវភៅនេះគឺជាការណែនាំអំពីការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ ចំពោះក្រុមហ៊ុនចាស់ និងក្រុមហ៊ុនថ្មី និងបង្ហាញពីវិធីប្រើប្រាស់ក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ប្រព័ន្ធសុចរិតភាពសាជីវកម្ម

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

ប្រព័ន្ធសុចរិតភាពសាជីវកម្ម (CIS) ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យមានសុចរិតភាពនៅក្នុងការប្រកបអាជីវកម្ម។ ការអនុវត្តប្រព័ន្ធនេះបានបង្ហាញនូវការជួយសន្សំសំចៃ និងកាត់បន្ថយនូវសាច់ញាតិ និងបក្សពួកនិយម ទំនាស់ផលប្រយោជន៍ និងអំពើពុករលួយ។ បច្ចុប្បន្ន អង្គការតម្លាភាពកម្ពុជាបាន និងកំពុងផ្តល់ជាជំនួយបចេ្ចកទេសដោយមិនគិតថ្លៃដល់ក្រុមហ៊ុនទាំងឡាយ ដើម្បីអនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្មនេះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្តង់ដារធុរកិច្ចអន្តរជាតិស្តីពីការប្រឆាំងនឹងការសូកប៉ាន់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

ឯកសារនេះពិនិត្យមើលលើស្តង់ដារអន្តរជាតិដែលមានស្រាប់ ទាក់ទងនឹងការប្រឆាំងនឹងការសូកប៉ាន់ និងបង្ហាញពីទិដ្ឋភាពទូទៅអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមក្នុងការរួមបញ្ចូលស្តង់ដារទាំងនេះទៅក្នុងការអនុវត្តធុរកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ករណីសិក្សាក្នុងតំបន់ដែលទទួលបានជោគជ័យក្នុងការបញ្ចូលស្តង់ដារទាំងនេះ  ក៏នឹងលើកយកមករៀបរាប់បង្ហាញនៅក្នុងឯកសារនេះផងដែរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្មវិធី Bribespot សម្រាប់ក្រុមហ៊ុនឯកជន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

Bribespot គឺជាកម្មវិធីសម្រាប់តាមដាន និងរាយការណ៍អំពីការសូកប៉ាន់ដោយអាណាមិក។ តាមរយៈការរាយការណ៍អំពីអំពើសូកប៉ាន់ដែលទទួលបានពីទស្សនៈរបស់វិស័យឯកជន អង្គការតម្លាភាពកម្ពុជាអាចកំណត់បាននូវទីតាំង​នៃអំពើពុករលួយក្នុងវិស័យសំខាន់ៗ។ ព័ត៌មាននេះនឹងផ្តល់នូវវេទិកាដែលមានសម្អាងច្បាស់លាស់ដល់អង្គការតម្លាភាពកម្ពុជា សម្រាប់ធ្វើការតស៊ូមតិ ដើម្បីជម្រុញឱ្យមានការកែទម្រង់ក្នុងផ្នែកសំខាន់ៗសម្រាប់វិស័យឯកជន។​

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ខ្លឹមសារសង្ខេបស្តីពីពាណិជ្ជកម្មតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ United Nations Economic and Social Comission for Asia and the Pacific (ESCAP)

ការនាំចេញទំនិញកម្ពុជាបានកើនឡើងយ៉ាងខ្លាំងជាមួយកំណើន ១៨.៧%។ លើសពីនេះ នៅឆ្នាំ ២០១៣ សេវាកម្មបម្រើឱ្យការនាំចេញបានកើនឡើង ១០%។ នេះចាត់ទុកជាកំណើនខ្ពស់មួយគួរឱ្យកត់សម្គាល់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើផ្នែកនាំចេញទំនិញមាន ២.១% និងសេវាកម្មមាន ៤.៩%។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

បន្ទុកសេដ្ឋកិច្ចចំពោះផលវិបាកផ្នែកសុខភាពនៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា & អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា

អំពើហិង្សាលើកុមារកើតមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមាននៅគ្រប់បែបផែននៃវប្បធម៌ វណ្ណៈ កម្រិតអប់រំ ប្រាក់ចំណូល និងប្រភពដើមនៃជាតិពន្ធុ។ ប្រទេសកម្ពុជា ក៏ពុំមែនជាករណីដែលត្រូវលើកលែងនោះទេ។ ការសិក្សានេះប៉ាន់ប្រមាណទៅលើបន្ទុកផ្នែកសុខភាព និងសេដ្ឋកិច្ច នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើគម្លាតដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងភស្តុតាង ទិន្នន័យមូលដ្ឋានបច្ចុប្បន្នដែលមានស្រាប់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥៖ មានន័យដូចម្តេចសម្រាប់សេដ្ឋកិច្ចកម្ពុជា និងពាណិជ្ជកម្ម?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា

សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាសសរស្តម្ភមួយនៅក្នុងចំណោមសសរទាំងបីនៃសមាហរណកម្មអាស៊ាន។  (AEC) មានគោលដៅធ្វើ​ឱ្យអាស៊ានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ ដើម្បីជម្រុញតំបន់នេះឱ្យមានលក្ខណៈប្រកួតប្រជែង សន្ទុះខ្លាំង និងធ្វើសមាហរណកម្មចូលគ្នា កាន់តែខ្លាំងឡើងនៅចុងឆ្នាំ ២០១៥។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter