សៀវភៅរួបភាពនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិច និងម្ចាស់សិទ្ធិដទៃទៀត និងជាឧបករណ៍ព័ត៌មានសម្រាប់ការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស។ សៀវភៅនេះមានគោលបំណងលើកកម្ពស់ការយលដឹងជាសាធារណៈ អំពីការទទួលខុសត្រូវរបស់រដ្ឋ និងសហគ្រាសពាណិជ្ជកម្ម នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ក្នុងបរិបទកម្ពុជា និងសាកលភាវូបនីយកម្ម តួអង្គក្នុងវិស័យឯកជនកាន់តែច្រើន យល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវ របស់ខ្លួន ហើយក៏បានចូលរួមយ៉ាងសកម្មក្នុងការធានាថា ការប្រកបធុរកិច្ចរបស់ខ្លួនត្រូវបានធ្វើឡើងដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ឧស្សាហកម្មនឹងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យកសិកម្ម ដែលធ្វើឲ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។
ទាញយកៈ អង់គ្លេស | ខ្មែរ
ព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ កម្ពុជាបានចរចារអំពីល័ក្ខខ័ណ្ឌនៃការចូល WTO ជាមួយសមាជិកដទៃទៀតអស់រយៈពេលជិត ៩ឆ្នាំ។ គេបានទទួលស្គាល់សមាជិកភាពកម្ពុជាជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០០៣ នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី WTO នៅទីក្រុងកានគុន ប្រទេសម៉ិកសិុក។
ទាញយកៈ អង់គ្លេស | ខ្មែរ
ឯកសារនេះបានរួមបញ្ចូលនូវមេរៀនជាច្រើនដែលបានមកពីករណីសិក្សាអំពីជំនួយសម្រាប់ពាណិជ្ជកម្មទាំង ៥ ដែលត្រូវបានរៀបចំឡើងដោយប្រទេសកម្ពុជាសម្រាប់ការត្រួតពិនិត្យឡើងវិញជាសកល លើកទី ៣ នៅខែកក្កដា ឆ្នាំ២០១១ នូវជំនួយសម្រាប់ពាណិជ្ជកម្មដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។
ទាញយកៈ អង់គ្លេស | ខ្មែរ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវប៉ាន់ស្មានថាបានខ្ពស់បំផុតសម្រាប់ ៦ ឆ្នាំចុងក្រោយនេះ គឺប្រហែល ៧.៤ភាគរយនៅឆ្នាំ ២០១៣ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងភាពវឹកវរផ្នែកពលកម្មក៏ដោយ។ កំណើននេះត្រូវបាននាំមុខដោយការនាំាចេញសម្លៀកបំពាក់ដែលកំពុងបន្ថែមល្បឿន និងផ្នែកទេសចរបន្តកើនឡើង។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះ (i)ពិពណ៍នាអំពីបរិស្ថានដែលអាជីវកម្មធ្វើប្រតិបត្តិការនៅក្នុងនោះ (ii)កំណត់អត្តសញ្ញាណនិងវិភាគអំពីស្ថានភាពផ្សេងៗគ្នា ដែលសហគ្រាសធ្លាប់មានបទពិសោធន៍ជួបប្រទះអំពើពុករលួយ និងផលប៉ះពាល់នៃអំពើពុករលួយទាំងនោះទៅលើសហគ្រាស (iii)វាយតម្លៃពីប្រតិកម្ម និងការឆ្លើយតបរបស់វិស័យអាជីវកម្មទៅនឹងអំពើពុករលួយ និងអត្ថិភាពនៃគោលនយោបាយ ហើយចុងបញ្ចប់ (iv)ផ្តល់អនុសាសន៍គោលនយោបាយថាតើសហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលអាចដោះស្រាយបញ្ហាអំពើពុករលួយបានយ៉ាងដូចម្តេច?
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និងឥរិយាបទប្រកបដោយគណនេយ្យភាពនោះអំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។ អង្គការតម្លាភាពកម្ពុជាបានបង្កើតអនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពីរបាយការណ៍វាយតម្លៃនេះ។ អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមានអភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមានសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។
ទាញយកៈ អង់គ្លេស | ខ្មែរ
បច្ចុប្បន្ននេះ វិស័យឯកជនកម្ពុជាជូបប្រទះឩបសគ្គនានាមួយចំនួនក្នុងការអភិវឌ្ឍន៍ ដែលក្នុងនោះអំពើពុករលួយ ជាឩបសគ្គដ៏ចម្បងមួយ។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជនអំពីពុករលួយ របាយការណ៍នេះផ្ តល់ពន្លឺអំពីលក្ខណៈ មូលហេតុ និងវិសាលភាពនៃអំពើពុករលួយ រួមទាំងអនុសាសន៍ជាក់ស្តែងមួយចំនួន ក្នុងការទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យឯកជននៅកម្ពុជានេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ
គោលបំណងសំខាន់នៃការសិក្សានេះ គឺស្វែងយល់ពីស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងដើម្បីបង្ហាញពីទស្សនៈ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើគម្រោង ផលប៉ះពាល់ ការផ្ដល់សំណង និងការតាំងទីលំនៅថ្មី។
ទាញយកៈ អង់គ្លេស | ខ្មែរ