នៅឆ្នាំំ២០០៤ គម្រោង អាយ អិន ជី ស៊ីធី (ING City) បាន និង កំពុង បំំផ្លាញបឹងទំពុន ឬជើងឯកក្នុងរាជធានីភ្នំពេញ ហើយ បន្តគំរាមកំហែងដល់់ ជីវភាពរស់នៅ និងលំនៅឋានរបស់ប្រជាពលរដ្ឋជាងមួយពាន់់ គ្រួសារ ប្រព័័ន្ធអេកូឡូស៊ីក្នុងបឹង និងជីវចម្រុះកំពុងបន្តបាត់បង់់។ ប្រជាពលរដ្ឋជាង មួយលាននាក់កំ់ពុងប្រឈមនឹងគ្រោះទឹកជំនន់ ធ្ងន់់ធ្ងរ អសន្តិសុខស្បៀងការបំពុលទឹកក្នុងទន្លេមេគង្គ ទន្លេបាសាក់ដោយទឹកស្អុយ ដែលមិនបានចម្រោះ ត្រឹមត្រូវ និងជាការបំពុល ដែលអាចបង្កគ្រោះថ្នាក់ ដល់់ប្រជាពលរដ្ឋ។ តំបន់បឹងទំពុន ឬជើងឯក គឺជា តំបន់ការពារទឹកជំនន់ដ៏សំខាន់ សម្រាបរាជធានី ភ្នំពេញ ក៏ដូចជាប្រព័័ន្ធប្រព្រឹត្តកម្មទឹកស្អាតតែមួយគត់របស់ទីក្រុង។ បច្ចុប្បន្ន គម្រោង អាយ អិន ជី ស៊ីធី និងក្រុមដទៃទៀត កំពុងតែ ចាក់ដី និងខ្សាច់បំពេញបឹង និងបង្កើតជាតំបន់ អចលនទ្រព្យ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ច គឺជាផ្នែកមួយនៃកម្មវិធី “វិស័យរ៉ែដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” របស់អង្គការតម្លាភាពអន្តរជាតិ ។ ការសិក្សានេះមានគោលបំណងដើម្បីស្វែងរកភាពខ្វះខាតនៅក្នុងប្រព័ន្ធ និងក្របខ័ណ្ឌច្បាប់នៃវិស័យរ៉ែ ដែលអាចបង្កឲ្យមានភាពមិនប្រក្រតីនៅក្នុងដំណើរការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាតនិងកិច្ចសន្យានានាពាក់ព័ន្ធនឹងអាជីវកម្មរ៉ែ ។ ការសិក្សានេះបានធ្វើការវាយតម្លៃពីហានិភ័យនៃអភិបាលកិច្ចដែលបង្កឡើងដោយភាពខ្វះចន្លោះ និងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់កាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ឯកសារនេះគឺជាការសិក្សាអំពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្សដែលជះឥទ្ធិពលដល់ធនធានទឹក ភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចធនធានទឹក ព្រមទាំងលើកឡើងពីវិធីសាស្រ្តក្នុងការពង្រឹងអភិបាលកិច្ច និងវិធីសាស្រ្តបន្សាំុសម្រាប់ធនធានទឹក។
ទាញយកៈ អង់គ្លេស | ខ្មែរ
យោងតាមលទ្ធផលនៃការស៊ើបអង្កេត មានបញ្ហាចម្បងៗចំនួន ៥ គឺសិទ្ធិកាន់កាប់ដីចំការដូរវេនរបស់ជនជាតិដើមភាគតិច ការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិដីធ្លីរបស់ស្របច្បាប់របស់បុគ្គល ឬនីតិបុគ្គល ដំណើរការនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកាប់បំផ្លាញដើមជ័រទឹក និងឈើនៅខាងក្រៅតំបន់សម្បទានដីសេដ្ឋកិច្ច និងការគម្រាមកំហែងតំណាងសហគមន៍ជនជាតិដើមភាគតិចតាមតុលាការ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់ភូមិបាល ២០០១ របស់ប្រទេសកម្ពុជា មិនផ្តល់និយមន័យអំពីដី ឬប្រភេទដីធ្លីទេ ប៉ុន្តែច្បាប់នេះនិយាយយោងទៅរកពាក្យ “កម្មសិទ្ធិដី” និង “ប្រភេទនៃកម្មសិទ្ធិដី” ដែលគ្របដណ្តប់លើរាល់ប្រភេទដី ឬស្ថានភាពដីទាំងអស់អាចធ្លាក់ចូលក្នុង “កម្មសិទ្ធិ”។
ទាញយកៈ អង់គ្លេស | ខ្មែរ
នៅក្នុងប្រទេសកម្ពុជា ការរំលោភបំពានជាប្រព័ន្ធលើសិទ្ធិដីធ្លី គឺជាការរំលោភបំពានសិទ្ធិមនុស្សដែលមានសភាពរីករាលដាលខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ ជាពិសេស ជនជាតិដើមភាគតិចកំពុងបាត់បង់ដីរបស់ពួកគេក្នុងអត្រាមួយដែលត្រូវប្រកាសអាសន្ន ដោយសារតែការកាប់ឈើក្នុងព្រៃ ការទាញយកធនធាន គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទ្រង់ទ្រាយធំ ដូចជាការសាងសង់ទំនប់ទឹកនិងប្រព័ន្ធបង្ហូរទឹក ព្រមទាំងការផ្តល់សម្បទានដីសម្រាប់ការធ្វើអាជីវកម្មកសិកម្ម។
ទាញយកៈ អង់គ្លេស | ខ្មែរ
“តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?” គឺជាចំណងជើងរបស់សៀវភៅរូបភាពដែលបង្ហាញអំពីចំណូល ដែលបានមកពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ សៀវភៅនេះបានចងក្រងឡើងសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដែលផ្តោតសំខាន់ទៅលើសិទ្ធិក្នុងការចូលរួម និងក្នុងទទួលបានព័ត៌មាន ការយល់ដឹងពីការគ្រប់គ្រង និងការប្រើប្រាស់កម្រៃដែលបានមកពីការទាញយកផលរ៉ែធម្មជាតិ ដោយតម្លាភាព។
ទាញយកៈ អង់គ្លេស | ខ្មែរ
នេះជាសៀវភៅរូបភាពដែលបង្ហាញពីការរុករក និងផលប៉ះពាល់ពីប្រតិបត្តិការរ់ែ។ សៀវភៅនេះបានចងក្រងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។ សៀវភៅនេះបង្ហាញពីការយល់ដឹងជាមូលដ្ឋានពីការជីកយករ់ែ អ្នកដែលជីកយករ៉ែ ទីកន្លែងជីកយករ៉ែ និងផលប៉ះពាល់នៃការជីកយករ៉ែ។
ទាញយកៈ អង់គ្លេស | ខ្មែរ
នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចភាគច្រើនរស់នៅដោយពឹងផ្អែកទាំងស្រុងលើផលិតផលកសិកម្ម និងអនុផលព្រៃឈើ។ ការបាត់បង់ដីធ្លី និងធនធានធម្មជាតិ គឺជាបុព្វហេតុចំបងមួយ ដែលធ្វើឱ្យពួកគាត់រស់នៅក្នុងភាពក្រីក្រកាន់តែខ្លាំង។ សៀវភៅរូបភាពនេះ អាចជាជំនួយស្មារតី សម្រាប់ សហគមន៍ជនជាតិដើមភាគតិច ដើម្បីស្វែងយល់អំពីសិទ្ធិទាំងឡាយដែលពួកគេមានសម្រាប់ការពារដីធ្លី វប្បធម៌ និងធនធាននានារបស់ពួកគេ។
ទាញយកៈ អង់គ្លេស | ខ្មែរ
កម្មសិទ្ធិដីធ្លី ជាកម្មសិទ្ធិមួយមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ ហេតុនេះ វាជាការចាំបាច់ណាស់ដែលពួកគេទាំងអស់ ត្រូវធ្វើការសិក្សា និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ដូច្នេះ សៀវភៅរូបភាពនេះទោះជាមិនមែនជាច្បាប់ តែវាអាចជាជំនួយស្មារតីសម្រាប់សហគមន៍ជនជាតិដើមភាគតិចក្នុងការចូលរួមស្វែងយល់អំពីជម្រើសនៃការកាន់កាប់ដីធ្លី។
ទាញយកៈ អង់គ្លេស | ខ្មែរ