មហាតំបន់ទន្លេមេគង្គគឺជាទីកន្លែងរតនៈសម្បត្តិជីវសាស្រ្តដែលសម្បូរណ៍ទៅដោយទីជម្រកដែលមិនទាន់រងនូវការបំផ្លិចបំផ្លាញ និងមានតម្លៃបំផុតនៅលើភពផែនដីយើងនេះ។ ទោះជាយ៉ាងណា តំបន់នេះកំពុងប្រឈមទៅនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ គម្រោងទំនប់វារីអគ្គិសនីខ្នាតធំ ការអភិវឌ្ឍន៍ដែលកំពុងតែរាលដាលគ្រប់ទីកន្លែង ការប្រែប្រួលលអាកាសធាតុ ការជួញដូរសត្វព្រៃខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើកំពុងបង្កការគម្រាមកំហែងដល់ជីវចម្រុះនៅក្នុងតំបន់នេះ និង លទ្ធភាពទ្រទ្រង់របស់តំបន់នេះដល់ការរស់នៅរបស់ប្រជាជនចំនួន ៣០០ លាននាក់ដែលកំពុងពឹងអាស្រ័យលើធនធានធម្មជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅណែនាំនេះ មានគោលបំណងជួយដល់សហគមន៍ដើម្បីបង្កើតជំនាញចរចារ “យោងលើផលប្រយោជន៍” និងស្វែងយល់ពីរបៀបប្រើប្រាស់លំដាប់នៃយន្តការដើម្បីដោះស្រាយជាមួយនឹងអតុល្យភាពអំណាចរវាងពួកគាត់ និងបុគ្គលដែលកំពុងព្យាយាមយកផ្ទះ ដី និងធនធានរបស់ពួកគាត់។ សៀវភៅនេះអាចមានប្រយោជន៍សម្រាប់សហគមន៍ដែលប្រឈមនឹងការគម្រាមកំហែងបណ្តេញចេញ ដរាបណាភាគីម្ខាងទៀតមានចេតនាចរចារជាមួយ។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅណែនាំនេះមានតួនាទីជាការណែនាំដល់ភ្នាក់ងារអនុវត្តការងារបន្សាំុនឹងការប្រែប្រួលអាកាសធាតុ ស្ថាប័នផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍មូលដ្ឋាន ស្ថាប័នរដ្ឋាភិបាលនិងអ្នកផ្តល់សេវាកម្មផ្នែកអភិវឌ្ឍន៍ ដើម្បីគាំទ្រភ្នាក់ងារ និងស្ថាប័នទាំងនោះ នៅក្នុងការអនុវត្តវិធីសាស្រ្តវាយតម្លៃការកាត់បន្ថយភាពរងគ្រោះ និងការរៀបចំគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការធានាបាននូវសិទ្ធិកាន់កាប់ដីធ្លី នៅតែជាក្តីបារម្ភដ៏ធំធេងសម្រាប់ប្រជាជនខ្មែរភាគច្រើនដែលពុំមានប័ណ្ណកម្មសិទ្ធិជាផ្លវការលើអចលនទ្រព្យដែលពួកគាត់បានស្នាក់នៅជាច្រើនឆ្នាំមកហើយនោះ។ នៅក្នុងឆ្នាំ ២០០១ ច្បាប់ភូមិបាលថ្មីត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំឡើងវិញនូវគម្រោងកម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដីធ្លីផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះ បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីការបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅក្នុងខេត្តរតន គិរី និងស្ទឹងត្រែងនៃប្រទេសកម្ពុជា ។ អស់រយៈពេលជាច្រើនខែដែលក្រុមអ្នកស្រាវជ្រាវបានប្រមូលភស្តុតាង និងឯកសារច្បាប់នានាដែលជាញឹកញាប់ ពួកគេប្រឈមនឹងគ្រោះថ្នាក់ និងការគំរាមកហែំងអាយុជីវតិ ដើម្បីកត់ត្រានូវសកម្មភាពជួញដូរឈើប្រ ណីតទាំងឡាយ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការសិក្សានេះមានគោលបំណងធ្វើការសិក្សាពីអាទិភាពទាំងឡាយ ដែលគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បានផ្តល់ឲ្យគ្រួសារកសិករដែលមានដីធ្លីតូចតាច និងក្រុមហ៊ុនដីសម្បទានខ្នាតធំ និងធ្វើការប្រៀបធៀបពីគុណសម្បត្តិ និងគុណវិបត្តិនៃយុទ្ធសាស្រ្តទាំងពីរនេះ ចំពោះកិច្ចអភិវឌ្ឍន៍កសិកម្ម។
ទាញយកៈ អង់គ្លេស | ខ្មែរ
ឯកសារសង្ខេបគោលនយោបាយនេះ សម្តៅគាំទ្រជំហរ និងការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជជែកអំពីអាកាសធាតុឆ្នាំ ២០១៥ ដែលនាំទៅដល់ COP២១ នៅទីក្រុងប៉ារីស។ ឯកសារសង្ខេបនេះ ត្រូវបានរៀបរៀងឡើងដោយយោងថា ប្រទេសកម្ពុជាជាប្រទេសមួយនៃបណ្តាប្រទេសដែលងាយរងគ្រោះបំផុតពីអាកាសធាតុក្នុងពិភពលោក។
ទាញយកៈ អង់គ្លេស | ខ្មែរ
ដីធ្លីនៅតែបន្តជាបញ្ហាវិវាទដ៏ធំនៅប្រទេសកម្ពុជា ហើយសម្បទានដីសដ្ឋកិច្ច (ELCs) គឺជាមេខ្លោងធំជាងគ ដែលជមុ្រញឱ្យមានការទន្ទ្រានយកដីធ្លី នៅក្នុងកំឡុងពេលពីរទស្សវត្សចុងក្រោយនេះ។ ការសិក្សានេះ ផ្ដោតជាពិសេសទៅលើសម្បទានដីសេដ្ឋកិច្ច សម្រាប់ចំការអំពៅនៅក្នុងខេត្តឧត្តរមានជ័យ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានធ្វើការសិក្សានេះឡើង ដើម្បីវាស់ស្ទង់ពីតម្លៃនៃផលប៉ះពាល់លើមនុស្ស និងសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មីនៅកម្ពុជា និងបង្ហាញដំណោះស្រាយមួយចំនួនផ្អែកតាមច្បាប់ក្នុងស្រុក និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សរបស់កម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍នេះបង្ហាញពីទិដ្ឋភាពទូទៅនៃជម្លោះដីធ្លីដែលបានប៉ះពាល់ប្រទេសកម្ពុជា ដោយចាប់ផ្តើមពិនិត្យពីឬសគល់នៃបញ្ហា ទម្រង់នៃបញ្ហា និងផលប៉ះពាល់នៃបញ្ហាជម្លោះនេះ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ