របាយការណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ព្រមទាំងរៀនអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
ទាញយកៈ អង់គ្លេស | ខ្មែរ
“ស្បែកដាច់ជាប់ខ្សែភ្លើង”
ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គ្រឿងញៀនបដិសេដទស្សនៈដែលថា ការញៀនគ្រឿងញៀនគឺជាស្ថានភាពបង្កការឈឺចាប់ដោយខ្លួនឯងដែលបណ្ដាលមកពីភាពឥតសណ្ដាប់ធ្នាប់នៃចរិត ឬកំហុសឆ្គងផ្លូវចិត្ត។ នៅពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពួកគេបាននិយាយចេញមកដោយបើកចំហ ប្រើប្រាស់ពាក្យសំដីស្រទន់ និងសុភាពរាបសារដូចៗគ្នា។ ពួកគេបាននិយាយដោយស្មោះត្រង់នូវទុក្ខលំបាកនៃកុមារភាពរបស់ពួកគេអំពីជីវិតនៅតាមវិថីនានា ឬអំពីការធំដឹងក្ដីរបស់ពួកគេនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ។
ទាញយកៈ អង់គ្លេស | ខ្មែរ
អត្ថបទវិភាគផ្លូវច្បាប់នេះមានគោលបំណងពិនិត្យមើលថាតើការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់នោះ ព្រមទាំងរយៈពេលយូរនៃការឃុំខ្លួនបណ្ដោះអាសន្នទៅលើអ្នកដែលជាប់ឃុំទាំងបីនាក់នោះមានហេតុផលសមរម្យ និងមានភស្ដុតាងគាំទ្រគ្រប់គ្រាន់ដែរឬយ៉ាងណា។ ការវិភាគផ្លូវច្បាប់នេះមានគោលបំណង៖
១. លើកឡើងពីបរិបទ និងសាវតារជាក់ស្ដែងនៅក្នុងករណីនេះ
២. បង្ហាញពីសាវតារនៃអង្គហេតុ និងការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់ ការឃុំខ្លួនទៅលើជនត្រូវចោទទាំងបីនាក់ និងការនីរទេសខ្លួនរបស់លោក អាឡិច ដោយបង្ខំពីប្រទេសកម្ពុជា
៣. លើកឡើងពីទិដ្ឋភាពទូទៅជុំវិញការអនុវត្តច្បាប់ជាតិ និងកាតព្វកិច្ចចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ
៤. វិភាគទៅលើការចោទប្រកាន់ និងការលើកយកច្បាប់មកអនុវត្តចំពោះអង្គហេតុដែលកើតឡើង
៥. ពិនិត្យមើលទៅលើបញ្ហាផ្លូវច្បាប់ដែលពាក់ព័ន្ធក្នុងនោះរួមទាំងសិទ្ធិមានវត្តមានក្នុងពេលជំនុំជម្រះរបស់លោក អាឡិច និងនិត្យានុកូលភាពនៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើអ្នកជាប់ឃុំបីនាក់នោះ
៦. ធ្វើសេចក្ដីសន្និដ្ឋានជុំវិញការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើសកម្មជនទាំងបីនាក់គឺធ្វើឡើងតាមតែអំពើចិត្ត ព្រោះថាការសមគំនិតក្នុងបទល្មើសនោះមិនសមនឹងទាក់ទងជាមួយនឹងលោក អាឡិច ឡើយហើយការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបីនាក់នោះគ្មានមូលដ្ឋានច្បាស់លាស់ដោយសារកង្វះភស្ដុតាងដាក់បន្ទុកទៅលើអ្នកទាំងនោះ។
គោលបំណងសំខាន់នៃការសិក្សានេះ គឺស្វែងយល់ពីស្ថានភាពជីវភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងដើម្បីបង្ហាញពីទស្សនៈ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើគម្រោង ផលប៉ះពាល់ ការផ្ដល់សំណង និងការតាំងទីលំនៅថ្មី។
ទាញយកៈ អង់គ្លេស | ខ្មែរ