ច្បាប់ថ្មីមួយស្តីពីប្រព័ន្ធទូរគមនាគមន៍ បង្កើតឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ដោយច្បាប់នេះមិនត្រឹមតែផ្តោតសំខាន់ទៅលើការបញ្ចេញមតិជាសាធារណៈលើប្រព័ន្ធអីុនធើណេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើទំនាក់ទំនងជាឯកជនតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានា។
ទាញយកៈ អង់គ្លេស | ខ្មែរយោងតាមលទ្ធផលនៃការអនុវត្តន៍ការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្អែកតាមការសិក្សាស្រាវជ្រាវក្នុងពិភពលោក ភស្តុតាងមួយចំនួនបង្ហាញយ៉ាងច្បាស់ថា ការចូលរួមស្របច្បាប់ និងពេញលេញរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច អាចធ្វើឱ្យគោលនយោបាយ ច្បាប់ និងកម្មវិធីនានាកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងអស់។
ទាញយកៈ អង់គ្លេស | ខ្មែរនៅក្នុងរបាយការណ៍នេះ មានលើកមកបង្ហាញពីការសង្កេតនូវសកម្មភាពដូចជា៖ ដំណើរការប្រជុំរបស់រដ្ឋសភា សកម្មភាពសំខាន់ៗរបស់គណៈកម្មការជំនាញរដ្ឋសភា សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្រ្ត កិច្ចអន្តរាគមន៍របស់តំណាងរាស្រ្ត និងរដ្ឋសភា កម្មវិធីសម្លេងម្ចាស់ឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗទាក់ទងរដ្ឋសភា និងតំណាងរាស្រ្ត។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ពិភពលោក ឆ្នាំ ២០១៦ ដែលចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស សង្ខេបនូវរាល់បញ្ហាសិទ្ធិមនុស្សនៅបណ្តាប្រទេស និងតំបន់ ជាង ៩០ នៅលើពិភពលោក។ ដោយឡែក របាយការណ៍សង្ខេបជាភាសាខ្មែរនេះ គឺឆ្លុះបញ្ចាំងនូវការអនុវត្តការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរអ្នករាយការណ៍ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដើម្បីលើកទឹកចិត្តពួកគេនៅក្នុងការបញ្ចេញព័ត៌មាន ការការពារផ្លូវច្បាប់គឺពិតជាមានសារៈសំខាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួួយរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន អាចមានផលប៉ះពាល់មិនល្អដល់ការរាយការណ៍ ដោយហេតុថា ការការពារដ៏សមស្របចំពោះអ្នករាយការណ៍ដោយស្មោះត្រង់ មិនត្រូវបានធានា ថែមទាំងមានការគម្រាមកំហែងដាក់ពន្ធនាគារទៀតផង (មាត្រា ៤១)។
ទាញយកៈ អង់គ្លេស | ខ្មែរគោលការណ៍ និងសេចក្តីណែនាំទាំងនេះ មានគោលដៅយកមកប្រើប្រាស់ជាការណែនាំដើម្បីធ្វើការសើុបអង្កេត រួមជាមួយនឹងគោលនយោបាយ ច្បាប់ បទបញ្ញត្តិ បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដែលអាចអនុវត្តបាននៅក្នុងអង្គការ។
ទាញយកៈ អង់គ្លេស | ខ្មែររាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយរបស់ខ្លួនបានរយៈពេល ២ឆ្នាំមកហើយ។ ក្នុងគោលបំណងបង្កើនតម្លាភាព និងជំរុញឱ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ ខុមហ្វ្រែលបានធ្វើការអង្កេត និងលើកទឹកចិត្តឱ្យម្ចាស់ឆ្នោត វាយតម្លៃលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសិក្សា និងវិភាគលើរបាយការណ៍ព័ត៌មាន និងទិន្នន័យដែលពាក់ព័ន្ធ នឹងឱកាសឱ្យប្រជាពលរដ្ឋផ្តល់ពិន្ទុលើការអនុវត្តគោលនយោបាយនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរខណៈដែលការបោះឆ្នោតថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៧ និង ២០១៨ កាន់តែខិតជិតមកដល់ ការរំលោភសិទ្ធិមនុស្សជាច្រើន ការរួមតូចនៃលំហលទ្ធិប្រជាធិបតេយ្យ និងការគាបសង្កត់ជាលក្ខណៈប្រព័ន្ធលើសម្លេងជំទាស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបង្ហាញពីបរិយាកាសបច្ចុប្បន្ន។ សកម្មជន និងប្រធានសហគមន៍ដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋ កំពុងប្រឈម ជាពិសេសការយាយីតាមប្រព័ន្ធតុលាការ -ល-។
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់នេះមានគោលបំណងការពារសុខភាពសាធារណៈបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។ ច្បាប់នេះមានវិសាលភាពត្រួតពិនិត្យការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលផលិតនៅក្នុងស្រុក ឬនាំចូលពីបរទេស ហើយចែកចាយលក់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការកំណត់ទៅលើលក្ខណៈជនភៀសខ្លួនសម្រាប់អ្នកដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា។ ដំណើរការកំណត់ទៅលើឋានៈជនភៀសខ្លួនរបស់ប្រទេសកម្ពុជា គឺមានចែងនៅក្នុងច្បាប់កម្ពុជា និងឆ្លុះបញ្ចាំងពីខ្លឹមសារជាច្រើនរបស់អនុសញ្ញាជនភៀសខ្លួន។
ទាញយកៈ អង់គ្លេស | ខ្មែរ