ចាំសន្យា?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ Equal Accsess

នេះជាសៀវភៅរូបភាពអំពីរឿងរ៉ាវរបស់អ្នកភូមិ ដែលរង់ចាំតំណាងរាស្រ្ត (ដែលសន្យាថានឹងជីកប្រឡាយឱ្យក្រោយជាប់ឆ្នោត)។ ដីកាន់តែបែកក្រហែង សន្ទូងក៏ចាប់ផ្តើមងាប់ ការសន្យាក៏មិនឃើញឆ្លើយតប…តើអ្នកភូមិទាំងអស់ត្រូវរង់ចាំទៀត ឬយ៉ាងណា?

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គួរយល់ដឹងអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ

ចាប់ពីឆ្នាំ ២០០២ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបោះឆ្នោតឡើងដើម្បីអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបវិមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយជាឱកាសមួយដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលកាន់តែជិតស្និទ្ធិថែមទៀត ក្នុងគោលបំណងលើកស្ទួយអភិបាលកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ពលរដ្ឋវិជ្ជា៖ សេចក្តីផ្តើមនៃច្បាប់ សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ អង្គការស្ពានទៅកាន់សន្តិភាពកម្ពុជា

ពលរដ្ឋវិជ្ជាគឺជាការសិក្សាអំពីសិទ្ធិ និងតួនាទីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ដែលពឹងផ្អែកទៅលើការចូលរួមរបស់ពួកគាត់ ដើម្បីឱ្យសង្គមមានដំណើរការ និងការលូតលាស់ល្អ។ ការដែលបានដឹងអំពីពលរដ្ឋវិជ្ជា មានសារៈសំខាន់ ពិសេសនៅក្នុងសង្គមដូចជាប្រទេសកម្ពុជា ដែលកំពុងតែផ្លាស់ប្តូរទៅកាន់សង្គមប្រជាធិបតេយ្យមួយដែលមានការអភិវឌ្ឍន៍យ៉ាងពេញលេញ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ --  / ប្រភពៈ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ

សៀវភៅនេះជាការដកស្រង់នូវចំណុចសំខាន់ៗនៃតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជាពិសេស ក្រុមប្រឹក្សាស្រុក ក្នុងការលើកកម្ពស់គណនេយ្យភាព និងការចូលរួមនៅមូលដ្ឋាន ក្នុងគោលបំណងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងធ្វើឱ្យសម្រេចបាននូវគោលដៅ និងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតាមបែបប្រជាធីបតេយ្យនៅថ្នាក់ក្រោមជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

បញ្ចៀសការបណ្តេញចេញដោយបង្ខំ៖ សៀវភៅណែនាំសម្រាប់សហគមន៍អំពីការចរចារ និងការតស៊ូមតិ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការសមធម៍កម្ពុជា និងអង្គការអន្តរជាតិការអភិវឌ្ឍដែលមានការចូលរួម

សៀវភៅណែនាំនេះ មានគោលបំណងជួយដល់សហគមន៍ដើម្បីបង្កើតជំនាញចរចារ “យោងលើផលប្រយោជន៍” និងស្វែងយល់ពីរបៀបប្រើប្រាស់លំដាប់នៃយន្តការដើម្បីដោះស្រាយជាមួយនឹងអតុល្យភាពអំណាចរវាងពួកគាត់ និងបុគ្គលដែលកំពុងព្យាយាមយកផ្ទះ ដី និងធនធានរបស់ពួកគាត់។ សៀវភៅនេះអាចមានប្រយោជន៍សម្រាប់សហគមន៍ដែលប្រឈមនឹងការគម្រាមកំហែងបណ្តេញចេញ ដរាបណាភាគីម្ខាងទៀតមានចេតនាចរចារជាមួយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការវិភាគលើសេចក្តីព្រាងច្បាប់សហជីព

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញ

ការវិភាគមជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញនេះ គឺផ្តោតសំខាន់លើសេរីភាពសមាគម សេរីភាពក្នុងការជួបប្រជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។ ការវិភាគជាបឋមនេះបានសន្និដ្ឋានថា មានបញ្ហាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

អនុក្រឹត្យនេះមានគោលបំណងបង្ការ ទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ច្បាប់នេះមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លវគោក និងធានាការពារសុខភាព និងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិរបស់ស្ត្រីជនជាតិដើមភាគតិចនៅក្នុងកិច្ចអភិវឌ្ឍន៍

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ អភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព

សៀវភៅរូបភាពនេះ មានបង្ហាញអំពីសិទ្ធិទាំងឡាយដែលស្រ្តីជនជាតិដើមភាគតិចទទួលបានដូចស្ត្រីទូទៅដែរ។ សៀវភៅនេះ បានចងក្រងឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចដែល ផ្តោតសំខាន់ទៅលើសិទ្ធិរបស់ស្ត្រីជនជាតិដើមភាគតិចនៅក្នុងការចូលរួម ការងារអភិវឌ្ឍន៍ និងការសម្រេចចិត្តនៅក្នុង សហគមន៍ និងដែលសំខាន់នោះគឺកុំឱ្យមានការរើសអើងពួកគាត់ ទាំងនៅក្នុងគ្រួសារ និងសង្គម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើហិង្សាផ្លូវភេទលើជនជាតិភាគតិចក្នុងរបបខ្មែរក្រហម

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ Rochelle Braaf និងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា

ការសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំឡើង ដើម្បីចងក្រងទិន្នន័យអំពីទំហំ និងលក្ខណៈនៃអំពើហិង្សាផ្លូវភេទលើជនជាតិភាគតិចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងផលវិបាកនៃបទឧក្រិដ្ឋ ដើម្បីយល់ដឹងឱ្យបានកាន់តែប្រសើរអំពីតម្រូវការរបស់អ្នកនៅរស់រានមានជីវិតសម្រាប់ជួយគាំទ្រពួកគេឱ្យមានភាពប្រសើរឡើងវិញ។

ការសិក្សាស្រាវជ្រាវនេះមានគោលបំណងឆ្លើយតបនឹងសំណួរស្រាវជ្រាវដូចខាងក្រោម៖
១. តើជនជាតិភាគតិចទទួលរងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហមដែរឬទេ?
២. តើនរណាជាជនរងគ្រោះ ហើយនរណាជាជនល្មើស?
៣. តើព័ត៌មានលម្អិត និងលក្ខណៈនៃអំពើហិង្សានេះយ៉ាងដូចម្ដេចដែរ?
៤. តើជនជាតិភាគតិចឆ្លងកាត់រឿងរ៉ាវខុសគ្នាពីប្រជាជនកម្ពុជាដទៃទៀតដែរឬទេ?

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter