សៀវភៅជំនួយដល់ការយល់ដឹងអំពីដំណើរការជម្រះក្តីខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

សៀវភៅនេះ ត្រូវបានផលិតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់សិស្ស និស្សិត អំពីដំណើរការរឿងក្តីរបស់អ.វ.ត.ក និងជាឯកសារមួយសម្រាប់ជំនួយដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិតដែលចង់ស្វែងយល់បន្ថែមពីអ.វ.ត.ក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ម្តាយ នៅក្នុងពន្ធនាគារ៖ ផលប៉ះពាល់នៃការឃុំខ្លួនស្រ្តី និងកូនរបស់អ្នកទាំងនោះ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

របាយការណ៍នេះបង្ហាញពីការរកឃើញនៃការស្រាវជ្រាវ ការផ្ដល់ឧទាហរណ៍ជាក់លាក់អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃភាពមិនចាំបាច់ក្នុងការដាកឃ់ុំឃាំងស្រ្តីនៅក្នុងពន្ធនាគារ និងកូនរបស់អ្នកទាំងនោះ។ ការរកឃើញរបស់អង្គការ លីកាដូ បង្ហាញថា ដោយគ្រាន់តែកាតើបន្ថយចំនួនម្ដាយដែលជាប់ពន្ធនាគារ អាជ្ញារធរអាចធ្វើឲ្យជីវិតរបស់កុមារជាច្រើននាក់ មានភាពល្អប្រសើរឡើង។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះពិនិត្យមើលលើកម្រិតដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប រួមមាន ទូរស័ព្ទ និងអ៊ីនធើណេត ត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងជាពិសេសថាតើ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមវិធីណា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កិច្ចការពារកុមារ៖​ គោលនយោបាយសង្ខេប ២០១៥

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការ ទស្សនៈពិភពលោក

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនូវក្របខណ្ឌគតិយុត្តិ និងគោលនយោបាយដើម្បីការពារកុមារ រួមមានយន្តការនានានៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ទោះជាយ៉ាងណា ការអនុវត្តច្បាប់ និងគោលនយោបាយ ព្រមទាំងគណនេយ្យភាពរបស់យន្តការថ្នាក់មូលដ្ឋាននៅមានកម្រិត និងនៅបន្តធ្វើឱ្យកុមារស្ថិតនៅក្នុងហានិភ័យនៅឡើយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្ពុជា៖ រសជាតិល្វីងនៃស្ករអំពៅ ការចាកចេញដោយបង្ខំចិត្ត និងការដកហូតសិទ្ធិកាន់កាប់ដីធ្លីក្នុងខេត្តឧត្តរមានជ័យ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការអុកហ្វាម (Oxfam) & អង្គការ​សកម្មភាព​ជំនួយ​នៅ​កម្ពុជា (ActionAid Cambodia)

ដីធ្លីនៅតែបន្តជាបញ្ហាវិវាទដ៏ធំនៅប្រទេសកម្ពុជា ហើយសម្បទានដីសដ្ឋកិច្ច (ELCs) គឺជាមេខ្លោងធំជាងគ ដែលជមុ្រញឱ្យមានការទន្ទ្រានយកដីធ្លី នៅក្នុងកំឡុងពេលពីរទស្សវត្សចុងក្រោយនេះ។ ការសិក្សានេះ ផ្ដោតជាពិសេសទៅលើសម្បទានដីសេដ្ឋកិច្ច សម្រាប់ចំការអំពៅនៅក្នុងខេត្តឧត្តរមានជ័យ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តើច្បាប់របស់យើងលើកកម្ពស់សមភាពយេនឌ័រដែរឬទេ?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ UN Women

សៀវភៅណែនាំនេះត្រូវបានរៀបចំឡើងដើម្បីណែនាំអ្នកអនុវត្តន៍វិជ្ជាជីវៈនៅក្នុងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ ទីភ្នាក់ងារអភិវឌ្ឍន៍ និងក្រុមស្រ្តីឱ្យធ្វើការវាយតម្លៃអនុលោមភាពនៃច្បាប់ជាតិរបស់ខ្លួន​ ទៅនឹង CEDAW ព្រមទាំងផ្តល់អនុសាសន៍សមស្របសម្រាប់សង្គតភាពរបស់ខ្លួន តាមរយៈការពិនិត្យមើលឡើងវិញផ្នែកច្បាប់ផ្អែកលើ CEDAW។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការធ្វើឱ្យមានការផ្លាស់ប្តូរមួយ៖ ការប៉ាន់ប្រមាណលើអន្តរាគមន៍របស់អ្នកស្ម័គ្រចិត្តលើអំពើហិង្សាយេនឌ័រនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការដៃគូដើម្បីការទប់ស្កាត់ & កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ

ការសិក្សានេះមានគោលបំណង វិភាគអន្តរាគមន៍ដែលការងារស្ម័គ្រចិត្តបានដើរតួនាទី ឬកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប និងការទប់ស្កាត់ចំពោះហិង្សាយេនឌ័រនៅកម្ពុជា។ ការសិក្សានេះ មានបំណងពង្រឹង និងផ្តល់ព័ត៌មានសម្រាប់អន្តរាគមន៍ដោយអ្នកស្ម័គ្រចិត្តនាពេលអនាគត ដើម្បីឆ្លើយតប និងការទប់ស្កាត់អំពើហិង្សាយេនឌ័រ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ឥន្ទធនូខ្មែរ៖ ប្រែការរើសអើងទៅជាមោទនភាព

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះ នឹងផ្តល់នូវទស្សនវិស័យដែលថាបណ្តាអ្នកស្រឡាញ់ភេទដូចគ្នាគួរត្រូវបានការពារដោយច្បាប់ ត្រូវបានគោរព និងទទួលស្គាល់ជាសកល។ របាយការណ៍នេះផ្តោតលើយន្តការជាក់លាក់ដែលសម្លឹងមើសទិដ្ឋភាពផ្សេងៗនៃបណ្តាអ្នកស្រឡាញ់ភេទដូចគ្នា ហើយថែមទាំងដាក់ចេញនូវអនុសាសន៍វិជ្ជមាន រួមបញ្ចូលទាំងបរិបទច្បាប់ និងមិនមែនច្បាប់ ដែលសម្តៅគាំទ្រ និងជម្រុញឲ្យទស្សនវិស័យនោះបានជោគជ័យ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលការណ៍យ៉កយ៉ាក៌ាតា៖ គោលការណ៍នៃការអនុវត្តច្បាប់សិទិ្ធមនុស្សអន្តរជាតិស្តីពី និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

គោលការណ៍យ៉កយ៉ាក៌ាតាបានឆ្លើយតបនឹងបទដ្ឋានសិទ្ធិមនុស្សជាច្រើន និងការអនុវត្តនានាពាក់ព័ន្ធនឹងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ។ គោលការណ៍នេះ បញ្ជាក់នូវកាតព្វកិច្ចចម្បងរបស់រដ្ឋក្នុងកិច្ចការពារសិទ្ធិមនុស្ស។ គោលការណ៍នីមួយៗ មានភ្ជាប់អនុសាសន៍លម្អិតសម្រាប់រដ្ឋ។ អ្នកឯកទេសក៏បញ្ជាក់ថា ទោះជាយ៉ាងណាក្តី ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អភិបាលកិច្ចល្អ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ ក្រសួងមហាផ្ទៃ

អភិបាលកិច្ចល្អ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជម្រុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍមួយប្រកបដោយនិរន្តភាព ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter