សម្តៅដល់ការចុះបញ្ជីដីធ្លីមួយប្រភេទដែលខុសពីការចុះបញ្ជីដីតាមលក្ខណៈជាប្រព័ន្ធ ពោលគឺអ្នកកាន់កាប់ដី ឬភោគីជាអ្នកស្នើសុំចុះបញ្ជីដី ដោយប្រើពាក្យស្នើសុំដែលមានគម្រូស្រាប់ ហើយដាក់ពាក្យស្នើសុំនោះទៅកាន់ការិយាល័យរដ្ឋបាលសុរិយោដី (ភូមិបាល)ស្រុក ដោយឆ្លងយោបល់ពីលោកមេភូមិ-មេឃុំ ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ។
ទាញយកៈ អង់គ្លេស | ខ្មែរ
នៅក្នុងសៀវភៅនេះ នឹងមាននូវការពិភាក្សាអំពីគោលការណ៍ និងបចេ្ចកទេសគ្រប់គ្រងយុទ្ធនាការតស៊ូមតិប្រកបដោយជោគជ័យ ព្រមទាំងពិនិត្យមើលយុទ្ធសាស្រ្តផ្សេងៗ សម្រាប់ធ្វើការស្រាវជ្រាវ និងការធ្វើផែនការ ការជ្រើសរើសកម្រងសកម្មភាពដែលមានប្រសិទ្ធភាព ការកំណត់អង្គគោលដៅនិងការវាយតម្លៃលទ្ធផលនៃយុទ្ធនាការតស៊ូមតិ។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និងឥរិយាបទប្រកបដោយគណនេយ្យភាពនោះអំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។ អង្គការតម្លាភាពកម្ពុជាបានបង្កើតអនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពីរបាយការណ៍វាយតម្លៃនេះ។ អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមានអភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមានសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍េនះ ជាលទ្ធផលនៃដំេណើរទស្សនកិច្ច ការស្រាវជា្រវ និងបទសមា្ភសជាបន្តបនា្ទប់ បានពិនិត្យជាដំបូងលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងសន្និដ្ឋានថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែង ក្នុងប្រព័ន្ធយុត្តិធម៌ និងមានឆនា្ទនុសិទ្ធិ និងឥទ្ធិពលលើផ្នែកស្ទើរតែទាំងអស់របស់ចៅក្រម ។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅនេះ ត្រូវបានចងក្រងឡើងដោយគណៈកម្មធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការចូលរួមថែរក្សានូវរឿងរ៉ាវ ប្រវត្តិសាស្រ្តដែលបានឆ្លងកាត់ដោយជនរងគ្រោះ ដែលជាអ្នកធ្លាប់បានរស់ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ “របប ខ្មែរក្រហម”។ អត្ថបទដែលមាននៅក្នុងសៀវភៅនេះ គឺជាការចងក្រងនូវរឿងរ៉ាវពិតរបស់ជនរងគ្រោះដែលជាបានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់ថា “សាលាក្តីខ្មែរក្រហម”។ ខ្លឹមសាររឿងទាំងអស់នេះ គឺត្រូវបានដកស្រង់ចេញមកពីទម្រង់បែបបទពត៌មានអំពីជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះនៅចំពោះមុខ អ.វ.ត.ក។
ទាញយកៈ អង់គ្លេស | ខ្មែរ
របាយការណ៍ស្តីពី “សិទ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា” ជាលទ្ធផលនៃការអនុវត្តន៍ គម្រោងសង្កេតការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (”ម.ស.ម.ក”)។ គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ប្រមូលទិន្នន័យបានមកពីការសង្កេតការណ៍សវនាការព្រហ្មទណ្ឌចំនួន ២០៤ នៅសាលាឩទ្ធរណ៍ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដើម្បីវាយតម្លៃនៃការប្រកាន់ខ្ជាប់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់សាលាឩទ្ធរណ៍ ដូចដែលបានកំណត់ក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ របាយការណ៍នេះបង្ហាញ និងវិភាគទៅលើទិន្នន័យ ដែលប្រមូលបាននៅក្នុងអំឡុងពេលរបាយការណ៍។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការវិភាគផ្លូវច្បាប់នេះ មានបំណងត្រួតពិនិត្យលើកម្រិតអំណាចអង្គនិតិបញ្ញត្តិ និងអង្គនិតិប្រតិបត្តិ នៅក្នុងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ដែលទាក់ទងនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ដែលទាក់ទងនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឩត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
ទាញយកៈ អង់គ្លេស | ខ្មែរ