គោលបំណងនៃការសិក្សានេះ គឺដើម្បី៖
(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា
(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង
(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ទាញយកៈ អង់គ្លេស | ខ្មែរ
កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។
ទាញយកៈ អង់គ្លេស | ខ្មែរ
ប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការវិភាគមជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញនេះ គឺផ្តោតសំខាន់លើសេរីភាពសមាគម សេរីភាពក្នុងការជួបប្រជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។ ការវិភាគជាបឋមនេះបានសន្និដ្ឋានថា មានបញ្ហាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ
ការណែនាំនេះ គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអំពើបៀតបៀនខាងផ្លូវភេទ លើកទឹកចិត្តដល់ជនរងគ្រោះឱ្យស្វែងរកជំនួយដើម្បីបញ្ចប់បញ្ហា ជម្រុញឱ្យជនល្មើសបញ្ឈប់ឥរិយាបទ ដែលមានការបៀតបៀនរបស់ពួកគេ និងលើកទឹកចិត្តដល់និយោជក និងអ្នកគ្រប់គ្រងធ្វើការបង្ការ និងចាត់វិធានការចំពោះការបៀតបៀននៅកន្លែងធ្វើការ។ យើងទាំងអស់គ្នាអាចជួយបញ្ឈប់អំពើបៀតបៀនខាងផ្លូវភេទបាន ប្រសិនបើយើងគោរពសេចក្តីថ្លៃថ្នូរ របស់កម្មករនិយោជិតរួមការងាររបស់យើង ហើយធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈទៅរកគ្នាទៅវិញទៅមក។
ទាញយកៈ អង់គ្លេស | ខ្មែរ
សៀវភៅណែនាំនេះបាននាំយកនូវប្រភពព័ត៌មានទាំងអស់នៃច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជា មកដាក់រួមបញ្ចូលគ្នាតែមួយជាការណែនាំដ៏ទូលំទូលាយមួយសំរាប់ផ្នែកវាយនភ័ណ្ឌ។ សៀវភៅណែនាំនេះកត់ត្រាទុកគ្រប់ផ្នែកសំខាន់ៗទាំងអស់នៃច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជាដែលមាននៅក្នុងច្បាប់ស្តីពីការងារ បទបញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាល បទដ្ឋានពលកម្មអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ
នៅក្នុងខែ មិថុនា ឆ្នាំ ២០១៤ ក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍អំពីការឃាត់ខ្លួន និងការបញ្ជូនត្រឡប់ពលករទេសន្តរប្រវេសន៍នោះ ចំនួនពលករទេសន្តរប្រវេសន៍កម្ពុជាមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងសភាពនៃបាតុភូតដែលមិនធ្លាប់មានពីមុនមកនេះ ទាំងរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល បានប្រឹងប្រែងឆ្លើយតបទៅតាមតម្រូវការរបស់ពលករ ដែលត្រឡប់មកកម្ពុជាវិញនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរ
រាជរដ្ឋាភិបាលកម្ពុជា បន្តរៀបចំគោលនយោបាយស្តីពីការធ្វើចំណាកស្រុកនៃកម្លាំងពលកម្មកម្ពុជាទៅក្រៅប្រទេស ជាមធ្យោបាយមួយដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក និងប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ។ ខណៈដែលចំណាកស្រុកប្រក្រតីដើម្បីការងារកើនឡើង ចំណាកស្រុកមិនប្រក្រតី និងខុសច្បាប់ក៏កើនឡើងដែរ។ របាយការណ៍នេះ ធ្វើការវិភាគលើវិធានទាំងឡាយដែលគ្រប់គ្រងការធ្វើចំណាកស្រុកប្រក្រតី និងកំណត់អំពីច្បាប់ដែលអាចប្រើប្រាស់ការពារជនរងគ្រោះនៃការធ្វើចំណាកស្រុកមិនប្រក្រតី។
ទាញយកៈ អង់គ្លេស | ខ្មែរ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវប៉ាន់ស្មានថាបានខ្ពស់បំផុតសម្រាប់ ៦ ឆ្នាំចុងក្រោយនេះ គឺប្រហែល ៧.៤ភាគរយនៅឆ្នាំ ២០១៣ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងភាពវឹកវរផ្នែកពលកម្មក៏ដោយ។ កំណើននេះត្រូវបាននាំមុខដោយការនាំាចេញសម្លៀកបំពាក់ដែលកំពុងបន្ថែមល្បឿន និងផ្នែកទេសចរបន្តកើនឡើង។
ទាញយកៈ អង់គ្លេស | ខ្មែរ
ស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកទាក់ទងនឹងការធ្វើតេស្តដោយបង្ខំ ជាសមិទ្ធិផលមួយរបស់អង្គការ ខារ៉ាមកម្ពុជាដែលផលិត ក្នុងគោលបំណងធ្វើការទាក់ទាញមតិគាំទ្រ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ពលករទាក់ទងនឹងមេរោគអេដស៏/ជម្ងឺអេដស៏ និងជម្ងឺកាមរោគ។ ការសិក្សាបានធ្វើឡើងជាលក្ខណៈថ្នាក់តំបន់ និងប្រទេស ដែលក្នុងនោះដែរបានផ្តោតលើដំណើរការនៃនីតិវិធីការធ្វើតេស្តចំពោះពលករដែលត្រូវទៅធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសាធារណៈរដ្ឋកូរ៉េ។
ទាញយកៈ អង់គ្លេស | ខ្មែរ