ចំណាកស្រុកដើម្បីការងារ របស់ប្រទេសកម្ពុជាៈ ការវិភាគអំពីក្របខណ្ឌគតិយុត្ត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ អង្គការ មូលនិធិអាស៊ី

របាយការណ៍នេះ ផ្តោតសំខាន់ទៅលើការធ្វើចំណាកស្រុករបស់ស្រ្តីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី (ដើម្បីធ្វើការងារជាអ្នកបម្រើតាមផ្ទះ) ការធ្វើចំណាកស្រុករបស់បុរសកម្ពុជាទៅកាន់ប្រទេសថៃ (ដើម្បីធ្វើការក្នុងវិស័យកសិកម្ម) ដោយធ្វើការវិភាគទៅលើវិធានទាំងឡាយ ដែលគ្រប់គ្រងការធ្វើចំណាកស្រុកប្រក្រតី និងការកំណត់អំពីច្បាប់ ដែលអាចប្រើប្រាស់ដើម្បីការពារជនរងគ្រោះ ដើម្បីធ្វើចំណាកស្រុកមិនប្រក្រតី និងដែលអាចប្រើប្រាស់ប្រឆាំងនឹងជនដែលប្រព្រឹត្តល្មើស និងទទួលផលចំណេញពីសកម្មភាពនេះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ពលករកុមារនៅសិប្បកម្មឡឥដ្ឋៈ មូលហេតុ និងផលវិបាក

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ អង្គការលីកាដូ និង អង្គការទស្សនៈពិភពលោកកម្ពុជា

ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងដើម្បីសុខាមាលភាពកម្ពុជា អង្គការលីកាដូ និងអង្គការទស្សនៈពិភពលោកកម្ពុជា បានចាត់តាំងក្រុមស្រាវជ្រាវមូយដែលដឹកនាំដោយបណ្ឌិត ប៉ូច ប៊ុណ្ណាក់ ដើម្បីធ្វើការសិក្សាពីកុមារដែលធ្វើការងារនៅក្នុងសិប្បកម្មឡឥដ្ឋ។ ការសិក្សានេះត្រូវបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០០៧ ដើម្បីកំណត់ពីមូលហេតុ​ និងផលវិបាកនៃពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ នៅស្រុកសង្កែ និងស្រុកបាត់ដំបង ដែលជាតំបន់នៅជុំវិញទីរួមខេត្តបាត់ដំបង។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter