របាយការណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ព្រមទាំងរៀនអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
ទាញយកៈ អង់គ្លេស | ខ្មែរអត្ថបទវិភាគផ្លូវច្បាប់នេះមានគោលបំណងពិនិត្យមើលថាតើការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់នោះ ព្រមទាំងរយៈពេលយូរនៃការឃុំខ្លួនបណ្ដោះអាសន្នទៅលើអ្នកដែលជាប់ឃុំទាំងបីនាក់នោះមានហេតុផលសមរម្យ និងមានភស្ដុតាងគាំទ្រគ្រប់គ្រាន់ដែរឬយ៉ាងណា។ ការវិភាគផ្លូវច្បាប់នេះមានគោលបំណង៖
១. លើកឡើងពីបរិបទ និងសាវតារជាក់ស្ដែងនៅក្នុងករណីនេះ
២. បង្ហាញពីសាវតារនៃអង្គហេតុ និងការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់ ការឃុំខ្លួនទៅលើជនត្រូវចោទទាំងបីនាក់ និងការនីរទេសខ្លួនរបស់លោក អាឡិច ដោយបង្ខំពីប្រទេសកម្ពុជា
៣. លើកឡើងពីទិដ្ឋភាពទូទៅជុំវិញការអនុវត្តច្បាប់ជាតិ និងកាតព្វកិច្ចចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ
៤. វិភាគទៅលើការចោទប្រកាន់ និងការលើកយកច្បាប់មកអនុវត្តចំពោះអង្គហេតុដែលកើតឡើង
៥. ពិនិត្យមើលទៅលើបញ្ហាផ្លូវច្បាប់ដែលពាក់ព័ន្ធក្នុងនោះរួមទាំងសិទ្ធិមានវត្តមានក្នុងពេលជំនុំជម្រះរបស់លោក អាឡិច និងនិត្យានុកូលភាពនៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើអ្នកជាប់ឃុំបីនាក់នោះ
៦. ធ្វើសេចក្ដីសន្និដ្ឋានជុំវិញការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើសកម្មជនទាំងបីនាក់គឺធ្វើឡើងតាមតែអំពើចិត្ត ព្រោះថាការសមគំនិតក្នុងបទល្មើសនោះមិនសមនឹងទាក់ទងជាមួយនឹងលោក អាឡិច ឡើយហើយការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបីនាក់នោះគ្មានមូលដ្ឋានច្បាស់លាស់ដោយសារកង្វះភស្ដុតាងដាក់បន្ទុកទៅលើអ្នកទាំងនោះ។
អំពើពុករលួយ និងផលប៉ះពាល់ដល់ជីវភាពគ្រួសារ៖ ការស្ទង់មតិគ្រួសារលក្ខណៈបរិមាណ ស្ដីពី ទស្សនៈ/ការយល់ឃើញ ឥរិយាបថ និងផលប៉ះពាល់នៃការប្រព្រឹត្តអំពើពុករលួយតាមទម្រង់ផ្សេងៗទៅលើជីវភាពប្រចាំថ្ងៃនៅកម្ពុជា ឆ្នាំ២០១០
លទ្ធផលនៃការស្ទង់មតិនេះបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ ទស្សនៈ/ការយល់ឃើញទៅលើសេវាសាធារណៈ និងសុចរិតភាពនៃការបម្រើសេវាសាធារណៈ និងស្ថាប័ននយោបាយនានានៅកម្ពុជាមានភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងការស្ទង់មតិឆ្នាំ២០០៥។ ជាពិសេស មានការផ្លាស់ប្ដូរឥរិយាបថឱ្យកត់សម្គាល់ចំពោះការផ្ដល់សេវាសាធារណៈមានដូចជា៖ សុខភាព អប់រំ ការចុះបញ្ជីសាធារណៈ និងការផ្ដល់អាជ្ញាបណ្ណធុរកិច្ច។ សូម្បីតែការយល់ឃើញចំពោះមន្ត្រីប៉ូលីស និងមន្ត្រីយុត្តិធម៌ដែលត្រូវបានផ្ដល់ពិន្ទុទាបបំផុតក្នុងការស្ទង់មតិលើកមុននោះ ក៏មានលក្ខណៈប្រសើរឡើងផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរយោងតាមលទ្ធផលនៃការអនុវត្តន៍ការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្អែកតាមការសិក្សាស្រាវជ្រាវក្នុងពិភពលោក ភស្តុតាងមួយចំនួនបង្ហាញយ៉ាងច្បាស់ថា ការចូលរួមស្របច្បាប់ និងពេញលេញរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច អាចធ្វើឱ្យគោលនយោបាយ ច្បាប់ និងកម្មវិធីនានាកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងអស់។
ទាញយកៈ អង់គ្លេស | ខ្មែរនៅក្នុងរបាយការណ៍នេះ មានលើកមកបង្ហាញពីការសង្កេតនូវសកម្មភាពដូចជា៖ ដំណើរការប្រជុំរបស់រដ្ឋសភា សកម្មភាពសំខាន់ៗរបស់គណៈកម្មការជំនាញរដ្ឋសភា សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្រ្ត កិច្ចអន្តរាគមន៍របស់តំណាងរាស្រ្ត និងរដ្ឋសភា កម្មវិធីសម្លេងម្ចាស់ឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗទាក់ទងរដ្ឋសភា និងតំណាងរាស្រ្ត។
ទាញយកៈ អង់គ្លេស | ខ្មែរការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ នេះ គឺជាការវាយតម្លៃលើកទី ២ សម្រាប់កម្ពុជា។ គោលបំណងចម្បងនៃការវាយតម្លៃនេះ គឺការស្វែងរកធាតុចូលបន្ថែម សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែនការសកម្មភាពសម្រាប់ជំហានបន្ទាប់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីតាមដានវឌ្ឍនភាពការងារកែទម្រង់ ផ្អែកលើរបាយការណ៍នៃការវាយតម្លៃលើកទី ១ កន្លងមក។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ពិភពលោក ឆ្នាំ ២០១៦ ដែលចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស សង្ខេបនូវរាល់បញ្ហាសិទ្ធិមនុស្សនៅបណ្តាប្រទេស និងតំបន់ ជាង ៩០ នៅលើពិភពលោក។ ដោយឡែក របាយការណ៍សង្ខេបជាភាសាខ្មែរនេះ គឺឆ្លុះបញ្ចាំងនូវការអនុវត្តការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ និងត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥។ ច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះលាតត្រដាងឱ្យឃើញពីគំរូនៃការរំលោភបំពាន មានជាអាទិ៍ ការដាក់កំហិតបំពានតាមអំពើចិត្តលើសេរីភាពជួបប្រជុំគ្នាដោយសន្តិភាព ការប្រើប្រាស់កម្លាំងមិនចាំបាច់និងហួសហេតុដោយកងកម្លាំងសន្តិសុខលើការជួបប្រជុំ វប្បធម៌និទណ្ឌភាពជុំវិញការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តិនៅក្នុងបរិបទនៃការជួបប្រជុំ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីយាយីរំខានមនុស្សទាំងឡាយណាដែលបានរៀបចំ និងចូលរួមនៅក្នុងការប្រជុំទាំងនោះ។
ទាញយកៈ អង់គ្លេស | ខ្មែររាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយរបស់ខ្លួនបានរយៈពេល ២ឆ្នាំមកហើយ។ ក្នុងគោលបំណងបង្កើនតម្លាភាព និងជំរុញឱ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ ខុមហ្វ្រែលបានធ្វើការអង្កេត និងលើកទឹកចិត្តឱ្យម្ចាស់ឆ្នោត វាយតម្លៃលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសិក្សា និងវិភាគលើរបាយការណ៍ព័ត៌មាន និងទិន្នន័យដែលពាក់ព័ន្ធ នឹងឱកាសឱ្យប្រជាពលរដ្ឋផ្តល់ពិន្ទុលើការអនុវត្តគោលនយោបាយនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរ